រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែរមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ថា ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យ គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់សាធារណៈជន និងអង្គភាពពាក់ព័ន្ធនឹងក្បាលដី ក្នុងតំបន់វិនិច្ឆ័យខាងលើ ចូលរួមពិនិត្យលើទិន្នន័យ ដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ ថ្ងៃ(ចាប់ពីថ្ងៃទី ០៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) នៅបរិវេណសាលាបុណ្យចាស់ ស្ថិតក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងសេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា ករណីផុតកំណត់ខាងលើ គណៈកម្មការសន្មត់ថាៈ ទិន្នន័យ ដែលបានបើកចំហរ ជូនពិនិត្យជាសាធារណៈនេះ មានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់តវ៉ា នៅពេលក្រោយបានទៀតឡើយ។

សូមបញ្ជាក់ថា ក្រោយពី ផុតរយៈពេលកំណត់ នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាល នឹងធ្វើការបូកសរុប ហើយលើកសំណើទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យសម្រេច បញ្ជូនឲ្យរដ្ឋបាលសូរិយោដី ចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណា ដែលបានបំពេញគ្រប់លក្ខខណ្ឌតាមច្បាប់។

គណៈកម្មាធិការរដ្ឋបាល នឹងដាក់ទីតាំងបណ្ដោះអាសន្ននៅកន្លែងបិទស្រាយដើម្បីចាំទទួលពិគ្រោះ និងផ្ដល់យោបល់ដល់អ្នកដែលមានសំណូមពរ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

សម្រួលផ្សាយ៖ កន ចំណាន