អភិបាលខេត្តស្វាយរៀង​ ឧបត្ថម្ភនូវម៉ាស៊ីន បាញ់អាល់កុលសម្លាប់មេរោគ មួយគ្រឿងបំពាក់នៅអង្គភាព  ច្រកចេញចូលតែមួយ របស់សាលាខេត្ត

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្កិក ឆ្នាំជូតទោស័ក ព.ស២០៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានឧបត្ថម្ភនូវម៉ាស៊ីន បាញ់អាល់កុលសម្លាប់មេរោគ ស្វ័យប្រវត្តិមួយគ្រឿងបំពាក់នៅអង្គភាព ច្រកចេញចូលតែមួយ របស់សាលាខេត្ត  ដើម្បីបន្ថែមទៅលើវិធានការបង្កាទប់ស្កាត់ ការឆ្លងដែលរដ្ឋបាលខេត្តបានអនុវត្តកន្លងមក។

ក្នុងឱកាសនៃការចុះពិនិត្យការតម្លើងម៉ាស៊ីនសម្លាប់មេរោគ  និងពិនិត្យការអនុវត្តការងារ របស់ច្រកចេញចូលចូលតែមួយនៅពេលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរ ចំពោះមន្ត្រីច្រកចេញចូលតែមួយ ដែលបានខិតខំបម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ បានល្អប្រសើរ  និងបានផ្តាំផ្ញើរដល់មន្ត្រីច្រកទាំងអស់ ត្រូវបន្តការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើបន្ថែមទៀត  និងបានណែនាំដល់មន្រ្តីដែលផ្តល់សេវា និងប្រជាពលរដ្ឋ ដែលមកទទួលសេវា ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាលដើម្បីការពារខ្លួនពីជំងឺផ្សេងៗ ក៏ដូចជាជំងឺកូវិដ១៩៕

ដោយ៖ មន្ទីរព័ត៍មានខេត្តស្វាយរៀង

សម្រួលផ្សាយ៖ កន​ ចំណាន