សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ (​គោលដៅ​ទីមួយ ចំនួន​៥០០០​គ្រួសារ​)

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​១​ម៉ឺន​គ្រួសារ (​គោលដៅ​ស្រុក​ថ្ម​ពួ ៥​ពាន់​គ្រួសារ និង​គោលដៅ​ក្រុង​ប៉ោយប៉ែត ៥​ពាន់​គ្រួសារ​) នៅ​ខេត្តបន្ទាយមានជ័យ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​នូវ​ក្តី​រីករាយ​ដែល​បាន​អញ្ជើញ​មក​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​នាពេលនេះ​។ សម្តេច​តេ​ជោ​ក៏បាន​ពាំ​នាំនូវ​ព្រះរាជសារ​ផ្តាំ​សាកសួរ​សុខទុក្ខ​ពី​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោត​ទឹកជំនន់​នេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​សូម​ចូលរួម​នូវ​មរណទុក្ខ​ចំពោះ​គ្រួសារ​ដែល​បាន​បាត់​បង់ជីវិត​ក្នុងពេល​មាន​គ្រោះទឹកជំនន់​នេះ​ផងដែរ ក្នុងនោះ​សម្តេច​តេ​ជោ​បាន​ផ្តល់ជូន​គ្រួសារ​ដែល​បាត់​ស​ជិ​ក​សម្រាប់​រៀបចំ​បុណ្យ​សព្វ​ចំនួន​១០​លាន​រៀល​ផងដែរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់​ជាងគេ និង​យូរ​ជាងគេ ដែល​ចាំបាច់​ត្រូវ​ផ្តល់​អទិភាព​សង្គ្រោះ​ផង និង​ស្តារឡើងវិញ​ក្រោយ​ទឹកជំនន់​ផង​។ សម្តេច​តេ​ជោ​បញ្ជាក់ថា អំឡុងពេល​មាន​ទឹកជំនន់ អ្វីដែល​យើង​ត្រូវ​គិត​សំខាន់​មុនគេ​នោះ គឺ​ការជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅរក​កន្លែង​សុ​វត្តិភាព ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​អាយុជីវិត​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន គឺជា​គណបក្ស​មួយ​ដែល​តែងតែ​រួមទាំង​សុខ រួមទាំង​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេល​វ​លា និង​គ្រប់​ទីកន្លែង​។ «​ស្រលាញ់គ្នា​ក្នុង​គ្នា​ក្រ ស្គាល់​មិត្ត​ល្អ​នៅពេល​លំបាក​»​។ នេះ​គឺជា​ការសម្រួល​ការលំបាក​ដល់​ប្រជាពលរដ្ឋ ដែល​កំពុងមាន​គ្រោះអាសន្ន​ដោយ​ទឹកជំនន់​នេះ ហើយ​ក្នុង​ពិធី​នេះ ទោះបីជា​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួន​ធ្លាប់​បានទទួល​អំណោយ​ពីមុន​ក៏ដោយ ក៏​ពួកគាត់​ត្រូវ​ទទួលបាន​បន្ថែមទៀត ពេល​សម្តេច​តេ​ជោ​ចុះមក​ប្រគល់​ដោយផ្ទាល់​នេះ​។

​ថ្ងៃនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា តំបន់​ស្រុក​ពួក ខេត្តបន្ទាយមានជ័យ ពី​អតីតកាល​គឺជា​កន្លែង​សមរភូមិ​ក្តៅ​ដែល​ពោ​ពេញ​ដោយ​សង្គ្រាម តែ​ចាប់ពី​ឆ្នាំ​១៩៩៨ ក្រោយពី​ប្រទេសជាតិ​ត្រូវធ្វើ​សមាហរណកម្ម គឺ​បា​ប្រែក្លាយ​តំបន់​ព្រំដែន​ដែល​ធ្លាប់ជា​សមរភូមិ​ក្តៅ​ទាំងអស់​ទៅ​ជី​តំបន់​ដែលមាន​សុខ សន្តិភាព​។
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​បណ្តា​សប្បុរសជន ដែល​ជួយផ្តល់​ជា​ថវិកា​ក្តី​ជា​សម្ភារៈ​ស្បៀងអាហារ​ក្តី តាមរយះ​រាជរដ្ឋាភិបាល ឬ​កាកបាទក្រហម ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការចុះ​ចែក​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។​

​សម្តេច​តេ​ជោ​ក៏បាន​កោតសរសើរ​ចំពោះ​ស្ថាប​ន័​ថ្នាក់ជាតិ​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ​ក្រុមយុវជន​ទាំងអស់​ដែល​បាន​ចូលរួម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​រងគ្រោះ​ដែល​នេះ បានបង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ​និង​ទូលំទូលាយ​នៃ​ជាតិ​យើង​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា អ្វីដែល​សំខាន់​គឺ​ការជម្លៀស​ប្រជាជន​ចេញពី​កន្លែង​រងគ្រោះ​អោយបាន​ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់​ដល់​អាយុជីវិត​។
​ចំពោះ​អំណោយ​ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នាំ​ពេលនេះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥​គីឡូ​, មី​១​កេស​, ទឹកត្រី​១​យួ​, ទឹកស៊ីអ៊ីវ​១​យួ​, ទឹកបរិសុទ្ធ​១​កេះ​ធំ​, ឃី​ត​១ (​មុង​១ ភួយ​១ ខ្នើយ​១ ក្រមា​១ កន្ទេល​១) និង​ថវិកា ៥​ម៉ឺន​រៀល​៕ ដោយ​៖ ធូ កុសល​