កិច្ចប្រជុំ​ស្តីពី​ការជ្រើសរើស​ភូមិ​ចំនួន​៤ ដាក់បញ្ចូល​ក្នុង​គម្រោង​អភិវឌ្ឍ​តេ​ជោ​ភូមិ​១០០

(​ស្វាយរៀង​)៖ នៅ​ថ្ងៃ​ពុធ ៥​កើត ខែ​ក​ត្កិ​ក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ នា​សាលប្រជុំ​ព្រៃ​បាសាក់​សាលាខេត្ត ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង តំណាង​ឯកឧត្ដម ម៉ែន វិបុល​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការជ្រើសរើស​ភូមិ​ចំនួន​៤ ដាក់បញ្ចូល​ក្នុង​គម្រោង​អភិវឌ្ឍ​តេ​ជោ​ភូមិ​១០០ ជាមួយ​ប្រតិភូ​ទីស្តីការគណរដ្ឋមន្ត្រី ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ងួន​ផាន ភក្តី ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌ និង​សិក្សា​សន្តិភាព​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី និង​ជា​ប្រធាន​ដឹកនាំ​ប្លង់​ស្ថាបត្យកម្ម និង​សំណង់​របស់​គម្រោង​អភិវឌ្ឍ​តេ​ជោ​ភូមិ​១០០​។​

​គោលបំណង​នៃ​ការប្រជុំ​មាន​៖
១. កំណត់​ទីតាំង​ភូមិ​គំរូ​ចំនូ​ន​៤​ដើ​ម្បើ​ដាក់បញ្ចូល​គម្រោង​តេ​ជោ​ភូមិ​១០០​។​
២. ដើ​ម្បើ​ជូ​ប​ពិភាក្សា​ស្នើ​សហការ​ពី​អាជ្ញាធរ​ដែនដី និង​មន្ទី​ពាក់ព័ន្ធ​នានា ដើម្បី​សម្របសម្រួល​ចុះ​ពិនិត្យ​ភូមិ​។​

​ក្រោយពី​បាន​ពិភាក្សា​ជាមួយ​ក្រុមការងារ ក្រុមការងារ​បាន​ឯកភាពគ្នា​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ដែលជា​ភូមិ​សក្តានុពល​ត្រូវដាក់​បញ្ចូល ស្ថិតនៅក្នុង​ស្រុក​រមាស​ហែក កំពង់រោទិ៍ ស្វាយជ្រំ ក្រុង​ស្វាយរៀង ក្រុង​បាវិត​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តស្វាយរៀង​