អាជ្ញាធរ ស្រុក​អង្គស្នួល​អំពាវនាវ​ពលរដ្ឋ​មក​ពិនិត្យ​ផ្ទៀងផ្ទាត់ ទិន្នន័យ​ក្បាលដី របស់ខ្លួន ដើម្បី​ព​ន្លឿ​ន ចេញ​បណ្ណ​កម្ម​សិទ្ធ​ប្រើប្រាស់​ជា​ផ្លូវការ​

(​អង្គស្នួល​)៖ អភិបាលរង ស្រុក​អង្គស្នួល លោក ដាវ ប៊ុត​រង្សី បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​ប្រញាប់ប្រញាល់ មក​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្ន​ន​យ័​ក្បាលដី​របស់ខ្លួន ថា​តើ​មាន​ចន្លោះ​ខ្វះខាត​ចំណុច​ណា អាចធ្វើ​ការតវ៉ា​ជំទាស់​ដើម្បីអោយ​មន្ត្រី​ជំនាញ ប្រចាំការ​នៅ​ទីនោះ​កែតម្រូវ​អោយបាន​ត្រឹមត្រូវ​ឡើងវិញ​សំដៅ​ព​ន្លឿ​ន​ចេញ​បណ្ណ​កម្ម​សិទ្ធ​ប្រើប្រាស់​ជា​ផ្លូវការ​បាន​ឆាប់​រហ​ស័​។​

​លោក​អភិបាលរង​ស្រុក អំពាវនាវ ក្នុងឱកាស ដែល​លោក ចូលរួម​ក្នុង​ពិធី​បិទ​ផ្សាយ​ទិន្នន័យ ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ចំនួន​៤​ភូមិ នៅ​ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ដែល​ប្រារព្វ​ធ្វើឡើង​នៅ​ទីតាំង​បរិវេណ វត្ត​ទន្លេ​អុំ កាលពី​ថ្ងៃទី​២១​តុលា ម្សិលមិញ​នេះ​បន្ទាប់ពី​ក្រុមការងារ​ជំនាញ​ចុះ​វ៉ាស់​វែង​រួច​។​

​លោក​ព្រំ​ឆាត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តកណ្តាល​អោយដឹងថា ភូមិ​ចំនួន​៤ ដែល​បី​ទ​ផ្សាយ​ក្បាលដី​នាពេលនេះ រួមមាន​៖​ភូមិ​ពោធិ៍​បួន ភូមិ​វែង ភូមិ​អន្ទុង​ក្រវៀន និង​ភូមិ​ស្តុក​វែង ដែលមាន​ក្បាលដី សរុប​ចំនួន ៣២៨០​ក្បាលដី ហើយ​ដែល​ការបិទ​ផ្សាយ​នេះ​គឺ​អោយ​ប្រជាពលរដ្ឋ មក​ពិនិត្យ​ផ្ទៀងផ្ទាត់​មាន​សុពលភាព រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១​តុលា​ដល់​ថ្ងៃទី​០៤​វិច្ឆិកា​ឆ្នាំ​២០២០ ខាងមុខ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​