គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ​ថ្លែងអំណរគុណ​ចំពោះ​កាកបាទក្រហមកម្ពុជា បាន​ជួយ​ដោះស្រាយ​ការលំបាក​ដល់​ពួកគាត់​បាន​ទាន់ពេលវេលា​

(​សង្កាត់​តា​ក្តុល​)៖ គ្រួសារ​រងគ្រោះ​ដោយ​អគ្គី​ភ​យ័​ភ្លើង​ឆេះ​ផ្ទះ ចំនួន​០៣​គ្រួសារ​នៅ​ភូមិ​ព្រែ​កឡុង សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាខា​កាកបាទក្រហម​ខេត្តកណ្តាល ដែល​បាន​ជួយ​ដោះស្រាយ ដល់​ពួកគាត់ ក្នុងស្ថានភាព​ជួប​ការលំបាក ចំពោះមុខ តាមរយៈ​ការផ្តល់​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួន​បាន​ទាន់ពេលវេលា​។​

​ការថ្លែងអំណរគុណ របស់​ពួកគាត់​បែបនេះ ខ​ណះ​ដែល ឯកឧត្តម គង់​សោ​ភ​ណ្ឌ័ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ចុះសាកសួរ​សុខទុក្ខ និង បាន​នាំយក​អំណោយ ឧបត្ថម្ភ​ដោយផ្ទាល់​ដៃដល់​ពួកគាត់ នៅ​ភូមិ​ព្រែក​ឡុង​សង្កាត់​តា​ក្តុល នា​ល្ងាច​ថ្ងៃទី​២១​តុលា​នេះ​។​

​នៅ​ចំពោះមុខ ជនរងគ្រោះ​ទាំង​៣​គ្រួសារ នៅ​ទីនោះ តាងនាម​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ បាន​ចូលរួម​រំលែក​ទុក្ខលំបាក ដោយបាន​គូសបញ្ជាក់ថា​៖ ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​វត្ត​មានការ​បាទ​ក្រហម​កម្ពុជា​ជួយ​ដោះស្រាយ ទោះ​ក្នុងកា​លះ​ទេ​សះ​ពាក៍​ដោយ គឺ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ សាសនា និង​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

ឯកឧត្តម បញ្ជាក់ដែរថា​៖ អំណោយ​នេះ​ទោះ​តិចតួច​ក៍​ពិតមែន តែ​វា​បាន​ជួយ​ដោះស្រាយ បាន​មួយ​រយៈពេល​ផងដែរ ប៉ុន្តែ​សំខាន់​នោះ​គឺ​បងប្អូន កុំ​អស់សង្ឃឹម​ត្រូវខិតខំ​ប្រឹងប្រែង ប្រកប​របរ​រក​សុ​ី ចិញ្ចឹមជីវិត​បន្តទៀត​ដើម្បី​លើកស្ទួយ​ជីវភាព​កាន់តែ​ប្រសើរឡើង​។

​ចំពោះ​អំណោយ​ដែល​ចែកជូន​នាពេលនេះ ចំនួន​០៣​គ្រួសារ​។​ដោយឡែក​ចំពោះ​១​គ្រួសារ ដែល​ទទួលរង​គ្រោះ ឆេះ​ផ្ទះ​ខូចខាត​ទាំងស្រុង ទទួលបាន​គ្រឿង ឧបភោគបរិភោគ​សម្ភា​រៈ​ប្រើប្រាស់​មួយចំនួន​អមដោយ​ថវិកា ៨០​មុ​ឺ​ន​រៀល​។​​ចំពោះ​ជនរងគ្រោះ​០២​គ្រួសារ ទៀត​ឆេះ​ផ្ទះ​ខូចខាត តិចតួច​ដោយ​អន្លើៗ គឺ​ក្នុង​១​គ្រួសារ ទទួលបាន​គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់​មួយចំនួន អមដោយ​ថវិកា ចំនួន​២០​មុ​ឺ​ន​រៀល​។​
​គួរ​បញ្ជាក់ថា​៖ គ្រោះ​អគ្គី​ភ​យ័​ឆេះ​ផ្ទះ នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៦​ៈ​០០​នាទី ល្ងាច​ថ្ងៃទី ២០​តុលា​ម្សិលមិញ​នេះ ដោយសារ​ទុសេ​ខ្សែភ្លើង តែ​មិន​បណ្តាលអោយ​មនុស្ស​ណា​ម្នាក់​បាត់បង់​ជីវិត​នោះឡើយ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​