ព្រឹក​នេះ​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ នឹង​បន្ត​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​១ម៉ឺនគ្រួសារទៀត ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញសួរសុខទុក្ខ នឹង​បន្ត​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​១ម៉ឺនគ្រួសារទៀត ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។

ពិធី​ចែក​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នឹងត្រូវ​ធ្វើឡើង​ពីរ​គោលដៅ​ ៖
-គោលដៅ​ទី​១៖ បរិវេណ​ផ្សារ​ហង្ស ស៊ីផា ភូមិ​ផ្សារ​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។
-គោលដៅ​ទី​២៖ បរិវេណ​ខាងជើង​រង្វង់​មូល​ផ្លូវជាតិ​លេខ​៥៨ ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​៕ ដោយ​៖ ធូ កុសល​