វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៣ របស់ក្រុមប្រឹក្សាឆ្នាំ២០២០ នៅស្រុកទឹកផុស

(កំពង់ឆ្នាំង)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឆ្នាំ២០២០ បានប្រារព្ធធ្វើនាព្រឹកទី២១ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកទឹកផុស ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការសាលាខេត្ត លោក លោកស្រីជាប្រធានមន្ទីរអង្គភាជុំវិញខេត្ត លោកលោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក លោកមេឃុំ មេភូមិ តំណាងប្រជាពលរដ្ឋ និងសហគមន៍ផងដែរ។

ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថាៈការរៀបចំមាន វេទិកានេះ ធ្វើឡើងដើម្បីប្រមូលព័ត៌មានស្ដីពីតម្រូវការចាំបាច់នានា និង បញ្ហាប្រឈមមូលដ្ឋានដើម្បីដាក់ វិធានការឆ្លើយតបក្នុងការដោះយទុក្ខកង្វល់ របស់ប្រជាពលរដ្ឋមួយចំនួន ដែលជាកង្វះខាតរបស់អាជ្ញាធរដែនដីក្នុងការបំរើប្រជាពលរដ្ឋនាពេលកន្លងមក។ ប្រធានបទ សំខាន់ៗដែលអង្គវេទិកាបានលើកយកមកផ្សព្វផ្សាយ និង ពិគ្រោះ យោបល់ នាពេលនោះដូចជាការអនុវត្តភូមិឃុំមានសុវត្ថិភាព ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានសម្តែងនូវការកោតសរសើដល់មន្រ្តីជំនាញគ្រប់អង្គភាពមន្ទីរជំនាញក្នុងខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលកន្លងមកនេះ បានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ធ្វើអោយខេត្តកំពង់ឆ្នាំង កាន់តែទទួលបានការរីកចំរើនជាបន្តន្ទាប់។

ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តថាៈ វេទិកានាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់បំផុតជាកញ្ចក់ឆ្លុះបញ្ចាំង អំពីសកម្មភាព នៃការអនុវត្តរបស់មន្រ្តីរាជាការ មន្រ្តីជំនាញទាំងភាពវិជ្ជមាននិងអវិជ្ជមាន ដើម្បីកែលម្អរាល់បញ្ហាអសកម្មដើម្បីអោយក្នុងមូលដ្ឋាននានាកាន់តែមានអភិវឌ្ឍន៍។

ឯកឧត្តម អម សុភា បានជម្រុញអោយមន្ទីរជំនាញពាក់ព័ន្ធនិង អាជ្ញាធរគ្រប់មូលដ្ឋានត្រូវសហការគ្នាអោយបានជិតស្និតចូលរួមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងការផ្តល់សេវាសាធារណៈប្រកដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ឯកឧត្តម អម សុភា ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្តផ្សព្វផ្សាអោយបងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង។ ជាពិសេស
អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋអោយបានល្អក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។

លោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈ សំណូមពរ និងសំណួរដែលអាជ្ញាធរនិងប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកាមានចំនួន១៥ មន្ទីរជំនាញពាក់ព័ន្ធបានដោះស្រាយរួចរាល់ហើយក្នុងនោះមានវិស័យធនធានទឹក,អភិវឌ្ឍន៍ជនបទ,រ៉ែនិងថាមពល,កសិកម្ម,បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈ ៕