អភិបាលខេត្ត​ស្ទឹងត្រែង នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង

(​ស្ទឹងត្រែង​)៖ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​ឯកឧត្តម ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួមជាមួយ​ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ត្រីរាជការ​ខេត្ត សាលា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់​ទឹកភ្លៀង ចំនួន ១០៥​គ្រួសារ មកពី​ឃុំ​ចំការលើ ចំនួន ៣៨​គ្រួសារ មកពី​ឃុំ​អន្លង់​ភេ ចំនួន ៦៧​គ្រួសារ​។

​ឯកឧត្តម ម៉ុម សារឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​គូសបញ្ជាក់ថា ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង នៅ​ខេត្តស្ទឹងត្រែង មាន​ភូមិ​ចំនួន ១៣​ភូមិ ឃុំ​ចំនួន ៥​ឃុំ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​ជន់​លិច​ផ្ទះ​ប្រជា​ពក​រដ្ឋ​ចំនួន ៨៥១​ខ្នង​ផ្ទះ មាន​ប្រជាពលរដ្ឋ​ចំនួន ៩២៣​គ្រួសារ ស្មើ​និង ៣៣៧៧​នាក់ ក្នុងនោះ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពីផ្ទះ ចំនួន ៥៥​គ្រួសារ ស្មើ​និង ១៦៨​នាក់​។ និង​បណ្តា​អោយ​ប៉ះពាល់​ផលដំណាំ​ស្រូវ ៣២៧​ហិកតា ខូច ១៧១​ហិកតា ប៉ះពាល់​ដំណាំ​រួមផ្សំ ៣០​ហិកតា ខូច ២២​ហិកតា និង​រង​ផលប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ សាលារៀន វត្ត​អា​រ៉ា​ម​ជាច្រើន​កន្លែង​ផងដែរ​។

​ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង គិត​មក​ត្រឹម​ម៉ោង ៥​ល្ងាច ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ ទឹកបាន​ចាប់ផ្តើម ស្រក​ចុះ​វិញ​។ រដ្ឋបាលខេត្ត​និង​បន្ត​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​ទាំង​ទ្វេរ​ទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះ​ទឹក ជំនន់​ទឹកភ្លៀង​នៅតាម​គោលដៅ​និ​មួយៗ​បន្តទៀត​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​