កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ព្រឹក​នេះ​បាន​ស្រក​ចុះ ០,០២ ម៉ែត្រ ធៀប​នឹង​ពេល​ថ្ងៃ​ម្សិលមិញ​

APP ភ្នំពេញ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០

​ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​សំណង់​ទ្វារ​ទឹក​ទំនប់​អាង​៧​មករា នា​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ៧:៣០ នាទី​ព្រឹក នេះ​រួមមាន​៖
– កម្ពស់​ទឹក​ខាងមុខ​ទ្វារ ៥,៥០ ម៉ែត្រ ស្រក​ចុះ ១,១៧ ម៉ែត្រ ធៀប​នឹង​កម្ពស់​ទឹក​អតិបរិមា ៦,៦៧ ម៉ែត្រ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០
– កម្ពស់​ទឹក​ហូ​រលើ​ទំនប់​បង្ហៀរ ០,៧០ ម៉ែត្រ​
– កម្ពស់​ទឹក​ខាងក្រោយ​ទ្វារ ៨,៣២ ម៉ែត្រ ។
​ព្រឹក​នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត បាន​ស្រក​ចុះ ០,០២ ម៉ែត្រ ធៀប​នឹង​ពេល​ថ្ងៃ​ម្សិលមិញ ៕ ដោយ​៖ ធូ កុសល​