ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ​

APP ភ្នំពេញ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០
(​បន្ទាយមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ ដែល​នឹង​ប្រព្រឹត្តទៅ​ដូចខាងក្រោម​៖

​ក​-​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០
​វេលា​ម៉ោង​០៦​និង​០០​នាទី​ព្រឹក ទីកន្លែង​៖ បរិវេណ​ចំណុច​ទីទួល​សុវត្ថិភាព ផ្លូវជាតិ​លេខ​៥-​ផ្លូវ​វៀង) ភូមិ​បត់​ត្រង់ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
​វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ទីកន្លែង​៖ ផ្សារ​ធំថ្មី បូរី​ជ័យ​II ចំការ​តា​ដោក ភូមិ​ចំការ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​ខ​-​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០
​វេលា​ម៉ោង​០៦​និង​០០​នាទី​ព្រឹក ទីកន្លែង​៖ បរិវេណ​ផ្សារ​ហង្ស ស៊ីផា ភូមិ​ផ្សារ​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​
​វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ទីកន្លែង​៖ បរិវេណ​ខាងជើង​រង្វង់​មូល​ផ្លូវជាតិ​លេខ​៥៨ ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​៕ ដោយ​៖ ធូ កុសល​