អាជ្ញាធរខេត្តសៀមរាប នៅតែបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ

សៀមរាប៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ នៅថ្ងៃនេះដែរទទួលបានចំនួនសរុប ១១នាក់ ស្រីចំនួន ៧នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្រាប់ខេត្តសៀមរាប តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១៨,២២៨នាក់ ស្រីចំនួន ៧,៩៩០នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១៨,២២៨នាក់ ស្រី ៧,៩៩០នាក់ គឺពិនិត្យសុខភាពបានទាំងអស់។ សូមបញ្ជាក់ជូនថា ប្រជាពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃក្នុងមួយថ្ងៃៗ មានចន្លោះពីជាង ១០០ នាក់រហូតដល់ជាង ៥០០នាក់ សម្រាប់ទូទាំងប្រទេសកម្ពុជា ៕

ប្រភព: របាយការណ៍រដ្ឋបាលខេត្តសៀមរាប
កែសម្រួលដោយ លីវ សុខុន
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស