អភិបាលខេត្តរតនគិរី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរង ស្រុកកូនមុំ

រតនគិរី ៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកកូនមុំ នៃខេត្តរតនគិរី។

លោក មែ វាសនា ត្រូវបានតែងតាំងជាអភិបាលរងនៃគណៈអភិបាលស្រុកកូនមុំ និងលោក ហ្វង់ រិទ្ធិ អភិបាលរងនៃគណៈអភិបាលស្រុកអូរយ៉ាដាវ ត្រូវបានផ្ទេរភារកិច្ច មកកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកកូនមុំ។

ក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្តក៏បានអញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកកូនមុំផងដែរ។

ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស