មន្ត្រីក្រុមការងារ រាជរដ្ឋាភិបាលដាស់តឿនប្រជាជន អោយគិតគូរសុខភាពអនាមយ័ជាចំបង ដើម្បីបញ្ជៀសជម្ងឺ រាតល្បាតនានា ដោយសារជំនន់ទឹកភ្លៀង

ក្រុងតាខ្មៅ៖ លោក ជំទាវ ហ៊ុន កុសនី អភិបាល រង ខេត្ត កណ្តាល និង ជា ប្រធាន ក្រុម ការងារ រាជរដ្ឋាភិបាល ចុះ ជួយ សង្កាត់ តាខ្មៅ បានដាស់តឿនប្រជាជន អោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពអនាមយ័ជាបញ្ហាចំបងដើម្បីបញ្ជៀស ជម្ងឺដង្កាត់រាតត្បាតនានា ដែលបង្កឡើង ដោយសារជំនន់ទឹកភ្លៀង។

លោកជំទាវ ប្រធានក្រុមការងារដាស់តឿនដូច្នេះគ្រាដែល លោកជំទាវ រួមជាមួយមន្ត្រីក្រុមការងារ ជារូបច្រើនទៀតចុះសួរ សុខ ទុក្ខ និងនាំ យកអំណោយចែកជូន តាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលទទួល រងនូវ ការលំបាក ដោយ សារ ជំនន់ទឹកភ្លៀង ចំនួន ៤៧គ្រួសារ រស់ នៅ ក្នុង ភូមិ ព្រែក សំរោង ៣ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ នារសៀលថ្ងៃទី២០តុលានេះ។

ក្នុងឱកាសចុះ តាមខ្នងផ្ទះប្រជាជនរងគ្រោះ លោកជំទាវ ហ៊ុន កុសនី បានណែនាំអោយបងប្អូនប្រជាជន ប្រុងប្រយត្ន័ពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើងដោយឡែកសំរាប់ក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរាត្រូវយកចិត្តទុកដាក់ថែរក្សា អោយបានល្អ ជៀសវាងគ្រោះថ្នាក់ដោយលង់ទឹកស្លាប់។

ជាមួយគ្នានោះ លោកជំទាវ ក៍បានណែនាំអោយ បន្តអនុវត្តនូវ វិធានការនានារបស់ក្រសួងសុខាភិបាលដោយអនុវត្តទម្លាប់រស់នៅ ទៅតាមបែបគន្លងថ្មី។អំណោយចែកជួននាពេលនេះ ដោយក្នុង១គ្រួសារទទួលបាន អង្ករចំនួន១៥គីឡូក្រាម និងថវិកាចំនួន២មុឺនរៀល៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស