គ្រួសារក្រីក្រ ថ្លែងអំណរគុណដល់ ស.ស.យ. ក បន្ទាប់ពីទទួលបានអំណោយ ធុងចម្រោះទឹកស្អាតសំរាប់ប្រើប្រាស់

(កណ្តាល)៖កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ម្សុលមិញនេះ គ្រួសារក្រីក្រចំនួន ១៥គ្រួសារ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានថ្លែងអំណរគុណ ចំពោះ ស.ស.យ.កខេត្តកណ្តាល ដែលបានផ្តល់ធុងចម្រោះទឹកស្អាត ចង្រ្កានហ្គាស មី សាប៊ូ និងភេសជ្ជៈជាច្រើនទៀត ខណៈដែល ពួកគាត់កំពុង បារម្ភពីសុខភាព ពេលប្រើប្រាស់ទឹក និងស្បៀងអាហារ ដែលគ្មានអនាមយ័ ក្នុងស្ថានភាពជំនន់ទឹកភ្លៀង កំពង់ជន់លិច។

ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល ក្នុងឱកាស ចុះចែកអំណោយ ជាធុងចម្រោះទឹកស្អាត និងសម្ភារប្រើប្រាស់មួយចំនួន ចំពោះគ្រួសារក្រីក្រទាំង១៥គ្រួសារនោះ បានថ្លែងថា ការប្រើប្រាស់ទឹកភ្លៀង ទឹកអណ្តូង ឬទឹកត្រពាំង មិនមានអនាម័យគ្រប់គ្រាន់នោះទេ ដូច្នេះហើយទើប ស.ស.យ.ក. ខេត្ត សហការជាមួយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងបានគៀងគរ សប្បុរសជននានា ដើម្បីបានផ្តល់ធុងចម្រោះទឹកស្អាត ចង្រ្កានហ្គាស មី សាប៊ូ និងភេសជ្ជៈSponsor ផ្តល់ដល់គ្រួសារក្រីក្រ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព ជំងឺឆ្លងរាតត្បាត ដែលចម្លងតាមការប្រើប្រាស់ទឹក មិនស្អាត និងជួយសម្រាលការលំបាក បានមួយកម្រិតផងដែរ។

ឯកឧត្តម គីម រិទ្ធី បានអំពាវនាវចំពោះប្រជាជន ត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាមយ័ គឺហូបស្អាត រស់នៅស្អាត ចៀសវាងការ កើតជំងឺដង្កាត់ផ្សេងៗបណ្តាលអោយប៉ះពាល់ដល់សុខភាព៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល

សម្រួលផ្សាយ៖ កន ចំណាន