អភិបាលស្រុកបរកែវ អញ្ជើញចុះសួរសុខទុក្ខគ្រួសារ ដែលមានជីវភាពជួបការខ្វះខាត

រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោកអភិបាលនៃគណះអភិបាលស្រុកបរកែវ បាននាំយកអំណោយអង្ករ គ្រឿងបរិភោគ និងថវិកាមួយចំនួនចុះសួរសុខទុក្ខគ្រួសារពិការមានកូនប្រុសស្រីក្នុងបន្ទុកចំនួន៣នាក់ មករស់ផ្ទះជាមួយម្តាយ ដែលមានជីវភាពជួបការខ្វះខាត រស់នៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី នៅក្នុងឱកាសនោះក៏មានការចូលរួមពីលោកស្រីអភិបាលរងស្រុក លោកមេឃុំឡាមិញ ប្រធានការិយាលយ័រដ្ឋបាលស្រុក ប្អូនៗក្រុមការងារយុវជនមួយចំនួនផងដែរ។