ថវិកាសប្បុរសជន ចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង តាមរយៈសម្តេចតេជោ កើនដល់ជាង៦.៩ លានដុល្លារ, ប្រាក់រៀល ជាង៣៩៦លាន និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)

APP  ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០–

(ភ្នំពេញ)៖ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គិតត្រឹមម៉ោង ២ និង៤០នាទីរសៀល ថ្ងៃ១៩ ខែតុលា ឆ្នាំ២០២០នេះ ថវិកាសប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង តាមរយៈសម្តេចតេជោ កើនដល់៦,៩០៦,៥២៤ ដុល្លារ, ប្រាក់រៀល ៣៩៦,៥២៥,០០០ លាន និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)។

នៅបណ្តាញសង្គមហ្វេសប៊ុក សសម្តេចតេជោបានបញ្ជាក់ ថវិកាទាំងនោះ បានមកពីសប្បុរសជនចំនួន ១៥៣នាក់។

ជាមួយគ្នានោះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថវិកាដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្រ្គោះបន្ទាន់ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងករណីយមានសប្បុរសជន ចង់ចូលរួមបន្ថែមទៀត សម្តេចជោ បានណែនាំឲ្យបងប្អូន ទាក់ទងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី។

សម្តេចបានរំលេចនូវពាក្រស្លោកមួយថា »ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕
ដោយ៖ កន ចំណាន