ឯកឧត្តម ម៉ុម សារឿន អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសបិទ ផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ក្នុងស្រុកសេសាន

(ស្ទឹងត្រែង) ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធី ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិបាដើម ក្នុងឃុំ សាមឃួយស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងបរិវេន វត្តចេតីយារាម នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

តាមការបញ្ជាក់របស់លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិ យោដីខេត្ត បានអោយដឹងថា  គិតមកត្រឹម ត្រីមាសទី៣ ឆ្នាំ២០២០ នេះ មន្ទីរបានរៀប ចំបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យបាន ចំនួន ភូមិ និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានរៀបចំចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១០,៦៥៤ ក្បាលដី៕

ដោយ៖ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង

សម្រួលផ្សាយ៖ កន ចំណាន