ឯកឧត្តម​សុខ លូ និង​សហការី​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​សម្ដេច​តេ​ជោ​ហ៊ុន សែន ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​តាំងគោក​និង​ស្រុក​ស្ទោង​

(​ខេត្តកំពង់ធំ​)៖​ឯកឧត្តម​សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​សហការី នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ តុលា​ឆ្នាំ ២០២០ នេះ បាន​ដឹកនាំ​សហការី​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក​នៅ​ស្រុក​តាំងគោក​ខេត្តកំពង់ធំ ចំនួន​៨០​គ្រួសារ​។

​ដោយឡែក​នៅ​ថ្ងៃ​ដដែល​នេះដែរ ឯកឧត្តម​អភិបាលខេត្ត​កំពង់ធំ​និង​សហការី ក៏បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​យើង​ចំនួន ៤០០​គ្រួសារ​ទៀត​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ស្ថិតនៅ​ឃុំ​ទ្រា​ស្រុក​ស្ទោង ព្រមទាំង​បាន​នាំយក​នូវ​អំណោយ​សង្គ្រោះ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​ទៅ​ចែកជូន​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​