អភិបាលខេត្តកំពង់ឆ្នាំង បន្តចុះពិនិត្យគោលដៅដែលមានទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានជ្រលងម៉ៅ និងចំណុចស្ពានពោធិ៍

កំពង់ឆ្នាំង: នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបន្តចុះពិនិត្យគោលដៅដែលមានទឹកជំនន់ហូរកាត់ផ្លូវក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងបានឧបត្ថម្ភថវិកាមួយចំនួនដល់កងកម្លាំងសមត្ថកិច្ច កម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំជួយបញ្ចៀសនូវចរាចរណ៍ការធ្វើដំណើររបស់ពលរដ្ឋតាមដងផ្លូវជាតិលេខ ៥ និងលើកដីទុកធ្វើជាទំនប់ការពារជំនន់ទឹកភ្លៀង នៅចំណុចស្ពានជ្រលងម៉ៅ នៅឃុំពានី ស្រុកកំពង់ត្រឡាច និងស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកា រួមមាន: ១.កម្លាំងនគរបាល ៣លាន ៥សែនរៀល។២.កម្លាំងស្រុកកំពង់ត្រឡាច ៣ លានរៀល។ ៣.កម្លាំងស្រុកសាមគ្គីមានជ័យ ១ លានរៀល។ ៤.កម្លាំងអាវុធហត្ថ ៥សែនរៀល។ ៥.កម្លាំងមន្ទីរសាធារណការ ១លានរៀល ៕