ឯកឧត្តម ជឹង ផល្លា ប្រធានបក្រុមប្រឹក្សាខេត្តកំពត អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និង ទំបន់ស្ទាក់ទឹក នៅភូមសាស្ត្រស្រុកបន្ទាយមាស ខេត្តកំពត

កំពត៖ នាព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត អមដំណើរដោយ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយមាស ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួន និង មន្ត្រីរដ្ឋបាលស្រុកបន្ទាយមាស បានអញ្ជើញចុះពិនិត្យមើល ទំបន់ស្ទាក់ទឹក នៅឃុំទូកមាសខាងលិច និងស្ថានភាពទឹកជំនន់ នៅក្នុងភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូងស្រុកបន្ទាយមាស ក្នុងនោះមានទឹកលិចចូលលំនៅឋានបងប្អូន និងមានទឹកហូរលើផ្លូវខូចខាតដោយដុំៗ តែមិនប៉ៈពាល់ដល់ការជំលៀកបងប្អូនចេញពីលំនៅឋានឡើយ ។

ឆ្លៀតក្នុងឳកាសនោះដែរ ឯកឧត្តមប្រធានក៌បានចុះសួរសុខទុក្ខ ដោយបាននាំយកអំណោយ និងថវិការមួយចំនួន ទៅជូនបងប្អូនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមខ្នងផ្ទះ ផងដែរ។

សូមជម្រាបផងដែរថា ដោយស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបង្កជាជំនន់ទឹកភ្លៀងនៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ។