ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ អញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់បងប្អូនរងគ្រោះទឹកជំនន់ទឹកភ្លៀង នៅស្រុកកណ្តាលស្ទឹង ចំនួន ៩២៥គ្រួសារ

(កណ្តាល)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខជូនអំណោយបងប្អូនរងគ្រោះទឹកជំនន់ទឹកភ្លៀង ចំនួន ៩២៥គ្រួសារ ស្ថិតនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២០នេះ។

ថ្លែងក្នុងឱកាស ចុះសំណេះសំណាលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេរបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងដោយក្តីនឹករលឹក ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាអនាម័យ និងការរស់នៅឲ្យបានល្អជៀសវាងនូវជម្ងឺដង្កាត់ផ្សេងៗ ជាពិសេស ត្រូវចេះការពារនូវបញ្ហាជំងឺកូវីដ ១៩ ដែលពិភពលោកកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំង។និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្រូវយកចិត្តទុក្ខដាក់ក្នុងការជន្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពក្នុងខណៈពេលដែលតំបន់នេះកំពុងការគំរាមកំហែងដោយទឹកជំនន់ ។
ឯកឧត្តមបានបន្តថា សូមមានការប្រុងប្រយ័ត្នខ្ពស់ដោយទុកដាក់ទ្រព្យសម្បត្តិឲ្យបានល្អ និងជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗកុំឲ្យលេងទឹកដើម្បីបង្ការនិងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិតនិងខូចខាត ទ្រព្យសម្បត្តិបងប្អូនជាយថាហេតុ ។

ឯកឧត្តមបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភ ដល់រាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង ដែលកំពុងរងគ្រោះដោយទឹកជំនន់។កាយវិការដ៏ប្រពៃទំាងនោះ បានបង្ហាញពីវប្បធម៌ចែករំលែក សាមគ្គីភាព និងការរួបរួមគ្នា របស់ប្រជាពលរដ្ឋកម្ពុជាយើង ដែលជានិច្ចកាលតែងតែ ជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលយើងជួបគ្រោះអាសន្ន ។

ឯកឧត្តមបានលើកទឹកចិត្តផងដែរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងទាហាន នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្ដទុកដាក់ការពារទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅតាមផ្ទះដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព។ចំណែកក្រុមគ្រូពេទ្យត្រូវបន្តតាមដាន និងពិនិត្យព្យាបាលប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពនៅពេលនេះឲ្យបានល្អ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រួសាររងគ្រោះទាំង ៩២៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ ទឹកសុទ្ធ ១កេស ត្រីខ១យួរ ធុងចំរោះទឹកស្អាតចំនួនមួយ ឃីដមួយ កញ្ចប់ ក្នុងនោះមាន មុង១ ភួយ១ ក្រមា១ សាប៊ូ១ដុំ ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស