អាជ្ញាធរស្រុករវៀង ជម្លៀសប្រជាពលរដ្ឋ២៨គ្រួសារ ទៅទីទួលសុវត្ថិភាព​

(ព្រះវិហារ)៖ នៅថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០២០នេះ​ លោក​ហោ​ ប៊ុនហួរ​ អភិបាល​ នៃគណៈអភិបាលស្រុករវៀង​ និងជាប្រធានគណ:បញ្ជាការឯកភាពស្រុក បានដឹកនាំមន្រ្តីរាជការ កងម្លាំងទាំង៣​ ចុះពិនិត្យស្ថានភាពទឹកជំនន់ ដោយសារទឹកភ្លៀង​ ដេីម្បីជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព​ នៅភូមិសាស្រ្ត​ អន្លង់ស្វាយ​ ឃុំរហ័ស​ ស្រុករវៀង​ ខេត្តព្រះវិហារ ។

លោក ហោ ប៊ុនហួរ បានឲដឹងថា រយ:ពេលប៉ុន្មានថ្ងៃជាប់ៗនេះ ភ្លៀងបានធ្លាក់ជាបន្ត ធ្វើឲទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារ ឡើងដល់កំរិតប្រកាសអាសន្ន ហេតុដូចនេះហើយ សូមបងប្អូនដែលរស់នៅតាមដងស្ទឹងសែន ត្រូវប្រុងប្រយ័ត្នឲបានខ្ពស់បំផុត និងទុកដាក់កូនចៅឲបានល្អ ។

ក្នុងករណីខាងលើនេះដែរ កម្លាំងរបស់លោកបានត្រៀមជាប់ជាប្រចាំ ព្រោះស្ថានភាពជំនន់ទឹកភ្លៀង មិនបានប្រាប់មុននោះទេ។ ដូចនៅពេលនេះដែលជំនន់ទឹកភ្លៀង បានឡើងជាគំហុកលើទីតាំងខាងលើធ្វើឲប្រជាពលរដ្ឋ ២៨គ្រសារ លិចលង់និងរងការប៉ះពាល់ដំណាំនិងសត្វពាហន:ជាច្រើនក្បាល ។

បច្ចុប្បន្ន​អាជ្ញាធរស្រុករវៀង បានរៀបចំតំបន់ទីទួលសុវត្ថិភាពជូនពួកគាត់ជាបណ្ដោះអាសន្ន​ រួចរាលហើយ។

ហើយក្រុមការងារសង្គ្រោះនៅតែបន្តត្រៀមកម្លាំង និងតាមដានស្ថានភាពទឹកជាប់ជាប្រចាំ ដើម្បីចុះជួយសង្គ្រោះបានទាន់ពេលវេលាផងដែល៕


ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ
សម្រួលផ្សាយដោយ៖ កន ចំណាន