សកម្មភាពរបស់ ស.ស.យ.ក ខេត្តកំពង់ចាមប្រចាំថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០

១ ក្រុមការងារ ស.ស.យ.ក ឃុំទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានចូលរួមជាមួយ ក្រុមការងារ គ.ក.ស.ក ខេត្តកំពង់ចាមដឹកនាំដោយ លោកជំទាវ អនហេង លក្ខិណា ចុះសួរសុខទុក្ខគ្រួសារស្រ្តីកូនខ្ចី មានជំងឺ និងជួបការលំបាកក្នុងជីវភាពចំនួន៣គ្រួសាររស់នៅឃុំព្រែកកក់ និងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។
២ តបតាមសំណូមពរជាក់ស្ដែងរបស់លោកនាយកសាលា ក្រុមការងារបានចុះសិក្សាស្ថានភាពខ្វះខាតរបស់សាលាបឋមសិក្សាព្រះ ស្ថិតក្នុងឃុំព្រែកកក់ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីចូលរួមចំណែកសាងសង់ដំបូលចំរោះទឹកស្អាតសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងសាលារៀនទាំងមូល។ ជាមួយគ្នានោះដែរក្រុមការងារក៏បានចុះណែនាំពីរបៀបងាយៗក្នុងការដាំបន្លែសរីរាង្គ ដោយបានផ្ដល់នូវសម្ភារៈ និងគ្រាប់ពូជសម្រាប់ការដាដុះនេះ ធ្វើយ៉ាងណាឲ្យពួកគាត់មានការងារនៅផ្ទះ បង្កើនចំណូលសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកក្នុងភូមិទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ផងដែរ។

២ ក្រុមគ្រួសារ ស.ស.យ.ក ស្រុកកោះសូទិនបានចូលរួមធ្វេីពលកម្មសម្អាតក្នុងបរិវេណសាលាស្រុក ដឹកនាំដោយលោក យី វណ្ណះ អភិបាលនៃគណៈអភិបាលស្រុកដោយមានការចូលរួមពីមន្រ្តីរាជការជុំវិញសាលាស្រុក និងកងកម្លាំងទាំងបីទៀតផង។