អាជ្ញាធរ​ចាត់ទុក​វិស័យ​កសិកម្ម​ជា​អទិភាព​ក្នុង​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​ខណៈដែល វិស័យ​ដទៃទៀត​កំពង់​រង​ប៉ះពាល់​ដោយ​ជម្ងឺ​កូ​វីដ​-១៩

(​កណ្តាល​)៖ ក្នុងឱកាស​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​មន្ទីរ​កសិក​ម្ម ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃទី​១៦​តុលា​នេះ ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ អភិបាលខេត្ត​កណ្តាល​ចាត់ទុក​វិស័យ​កសិកម្ម ជា​វិស័យ​អាទិភាព​របស់​ដែល​រាជរដ្ឋាភិបាល​ក្នុង​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ខណៈដែល​វិ​ស​យ័​ជាច្រើន​ទៀត កំពង់​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។​

ឯកឧត្តម អភិបាលខេត្ត​បាន​លើកទឹកចិត្ត អោយ​មន្ត្រី​កសិកម្ម​ធ្វើ​សកម្មភាព ទ្វេរ​ឡើង​ថែមទៀត សំដៅ​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅប្រទេស ដើម្បី​លើកស្ទួយ​កំ​រឹត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ អោយ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​ចំពោះមុខ ឯកឧត្តម​បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត ត្រូវ​បន្ត​ចុះ​ដល់​មូលដ្ឋាន​បណ្តុំ​សហគមន៍​អាជីវកម្ម ផលិតកម្ម​កសិកម្ម ទូទាំង​ខេត្ត​សំដៅ​ផ្សព្វផ្សាយ​និង​ផ្ដល់​បច្ចេកទេស​ជំនាញ ដាំ​ដុះ​បន្លែ​សុ​វត្តិភាព ចិញ្ចឹមសត្វ​ចិញ្ចឹម​ត្រី​ភ្ញាស់​ពូជ​ត្រី​ជាដើម ។​ជាមួយគ្នានេះ ត្រូវ​រួមគ្នា​ខិតខំ​ជួយ​ដោះស្រាយ បញ្ហា​ប្រឈម​នានា ដែល​ពួកគាត់​ជួប​បញ្ហា​ប្រឈម​ដោយ​គៀងគរ​រក​ទីផ្សារ​ឲ្យ​បាន​ច្រើន​ជូន​កសិករ ដើម្បី​ទទួលបាន​កម្រៃ​ខ្ពស់ ។​

លោក ប៊ុន ទួន​ស៊ី​ម៉ូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឲ្យ​ដឹងថា​៖ ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ ២០២០ នេះ​ទូទាំង​ខេត្ត មាន​បណ្ដុំ​អាជីវកម្ម​កសិកម្ម​ចំនួន ១៤១​បណ្ដុំ​មាន​សមាជិក ចំនួន ៥.៨៦៨​នាក់ រួមមាន ៖ បណ្ដុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព​ចំនួន ៥៩​បណ្តុំ ,​បណ្ដុំ​អាជីវកម្ម​មាន់​ស្រែ​ចំនួន ៥០​បណ្ដុំ ,​បណ្ដុំ​អាជីវកម្ម​ចិញ្ចឹម​ត្រី​ចំនួន ៣​បណ្ដុំ​,​អាជីវកម្ម​កែច្នៃ​ចំណីអាហារ​ចំនួន​៤​បណ្តុំ​, បណ្ដុំ​អាជីវកម្ម​ពោត មាន ៥​បណ្ដុំ​និង​បណ្ដុំ​អាជីវកម្ម​ផ្សិត​មាន​ចំនួន ២​បណ្តុំ និង​បាន​សង់ផ្ទះ​សំណាញ់​បាន​១០១ ផ្ទះ​សំណាញ់ ជាមួយនឹង​ប្រព័ន្ធ​ស្រោចស្រព​បែប​ទំនើប​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​