ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល ក្រើនរំលឹកមន្ត្រីរបស់ខ្លួន តាមដាននិងពង្រឹងគុណភាពផ្សព្វផ្សាយព័ត៌មាន អោយលឿនរហស័ និងទាន់ហេតុការណ៍

កណ្តាល៖ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាល ឯកឧត្តម ចាប វន្នី បានក្រើនរំលឹកឱ្យមន្ត្រីព័ត៌មានរបស់ខ្លួនត្រូវចេះតាមដាននិងពង្រឹងគុណភាព ព័ត៌មានផ្សាយឱ្យបានលឿន រហស័និង ទាន់ហេតុការណ៍ នូវរាល់ព័ត៌មានណាពាក់ពន្ធ័និងព្រឹត្តិការណ៍សំខាន់ៗ កើតឡើងចំពោះមុខ ដូចជាបញ្ហាទឹកជំនន់ជាដើមដើម្បីជាប្រយោជន៍ផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានប្រុងប្រយត្ន័ខ្ពស់ និងត្រៀមបង្ការការពារ គ្រោះថ្នាក់ជាមុនដែលកើតឡើងដោយសារទឹកជំនន់។

ឯកឧត្តម បានក្រើនរំលឹកបែបនេះក្នុងកិច្ចប្រជុំ ប្រចាំខែតុលា ឆ្នាំ២០២០ នៅមន្ទីរ ព័ត៌មានខេត្តកណ្តាលនាព្រឹកថ្ងៃទី១៦តុលានេះ។

ឯកឧត្តមប្រធាន បញ្ជាក់ថា៖បច្ចុប្បន្ន បញ្ហាគ្រោះទឹកជំនន់ ទឹកភ្លៀងកំពុងហក់ឡើងខ្ពស់ហូរកាត់ តាមដងស្ទឹងព្រែកត្នោត បានធ្វើអោយបណ្តាស្រុកក្រុង មួយចំនួន៣ មានស្រុកអង្គស្មួល កណ្តាលស្ទឹង និងក្រុងតាខ្មៅ មានការជន់លិចខ្លាំង ដោយសារបញ្ហាព្យុះភ្លៀងបង្កជាទឹកជំនន់ លិចលង់ភូមិដ្ឋានផ្ទះសម្បែ ផលដំណាំ សត្វពាហនៈ ជាដើមដូច្នេះមន្ត្រីព័ត៌មាន របស់យើងត្រូវចុះយកព័ត៌មាន ពិតជាក់ស្តែងនូវរាល់ព័ត៌មានថ្មីៗទាន់ហេតុការណ៍ ដើម្បីផ្សព្វផ្សាយ អំពីវិធានការនានា ដែលរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័ន ជំនាញពាក់ពន្ធ័បានដាក់ចេញ ដើម្បីអោយប្រជាពលរដ្ឋបានដឹង និងបញ្ចៀសជាមុនកុំអោយមានគ្រោះថ្នាក់ដោយសារបញ្ហាទឹកជំនន់នេះ។

គួរបញ្ជាក់ថា៖តាមការគ្រោងទុក របៀបវារៈ លើកយកមក ពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំប្រចាំខែតុលា នាពេលនេះរួមមាន៖

១-ពិនិត្យពិភាក្សា សេចក្តីព្រាងរបាយការណ៍ ខែតុលា ឆ្នាំ២០២០

២- ពិនិត្យ ពិភាក្សាការបង្កើតក្រុមការងារតាមដាន និងបន្សាបព័ត៌មានក្លែងក្លាយ

៣- ពិនិត្យពិភាក្សា តែងតាំងមន្ត្រីចំនួន០៦មុខដំណែង៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស