អភិបាលខេត្ត​កំពង់ធំ​ថ្លែង​អំំ​ណរ​គុណ​ដល់​ក្រុមហ៊ុន គ្រួសារ​សុខ​សាន បានប្រគល់ ស្បៀងអាហារ​ជូន​ដល់​រដ្ឋបាលខេត្ត​ដើម្បី​ជួយ​ក្នុង​ការងារ​មនុស្សធម៌ ដល់​ពលរដ្ឋ​កំពុងតែ​រងគ្រោះ​ដោយសារ​ទឹកជំនន់​

(​កំពង់ធំ​): ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បានទទួល​អំណោយ​ស្បៀងអាហារពី​ក្រុមហ៊ុនគ្រួសារ​សុខ​សាន ដើម្បី​ជួយ​ក្នុង​កម្មវិធី​មនុស្សធម៌បងប្អូន​ប្រជាព​រដ្ឋ​ដែល​កំពុងតែ​រងគ្រោះដោយសារ​ទឹក​ជំនាន់នៅក្នុង​ខេត្តកំពង់ធំ កាលពី​រសៀល​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅ​សាលាខេត្ត​កំពង់ធំ​។​

​លោក ឆុង គឹម​ហេង ប្រធានក្រុមហ៊ុនគ្រួសារ​សុខ​សាន និងលោកឃុន ពុ​ទ្ធី រួមទាំងសហការីបាននាំយក ស្បៀងអាហារដូចជាអង្ករ៥០​បេ ទឹកបរិសុទ្ធ​៥០​កេស មី​៥០ កេសទឹក​ស៊ី​អ៉ី​វ​ទឹកត្រី​៥០​យួរ ដែលជាទឹកចិត្ត សប្បុរសជនបានចូលរួមរំលែកទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរង​ការខ្វះខាត​ដោយសារ​ទឹកជំនន់ និង​ចូលរួមចំណែក​ជួយ​ដោះស្រាយ​បន្ទុក​របស់​សាលាខេត្ត​កំពង់ធំ​ផងដែរ ។

​លោក ឆុង គឹម​ហេង ប្រធានក្រុមហ៊ុន​គ្រួសារ​សុខ​សានបានមានប្រសាសន៍ថា លោក​និង​ក្រុម​គ្រសារ​រួមទាំង​សហការីមួយចំនួន​សុទ្ធសឹងតែ​ជា​អ្នក​ខេត្តកំពង់ធំ ក្នុងនោះដែរក៏បានសង្កេតឃើញថា ខេត្តកំពង់ធំ បាន​ប្រែ​មុខមាត់​ថ្មីនិង​មាន​សន្ទុះ​ក្នុងការ​រីកចម្រើន​យ៉ាងខ្លាំងដែលពីមុន​មិន​ធ្លាប់មានហើយក៏​សូម​គោរព​កោតសរសើរចេញ​ចិត្ត​ពិតៗ នូវ​ការខិតខំ​ប្រឹងប្រែងលះបង់អស់កម្លាំងចិត្តកម្លាំងកាយរបស់​ឯកឧត្តមអភិបាលខេត្តរួមទាំង​មន្ទីរជុំវិញខេត្តបានធ្វើ​ឲ្យ​មនុស្ស​នៅលើ​ពិភពលោក​នេះស្គាល់​ខេត្តកំពង់ធំកាន់តែច្បាស់ថែមទៀតក្រោម​ម្លប់​តេ​ជោ​សន្តិភាព​។

​ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានកោតសរសើរចំពោះលោកឆុង គឹម​ហេង ប្រធានក្រុមហ៊ុនដែលមាន ចិត្ត​មេត្តាធម៌ស័ក្កសមជា​ថ្នាក់ដឹកនាំក្រុមហ៊ុនដ៏​ល្អដែលជម្រុញ​ឲ្យ​សហការី ចេះ​ចូលរួម​ក្នុង​ការងារមនុស្សធម៌ជួយ សង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ស្រប​ពេលដែលពួកគាត់កំពុងតែជួបប្រទះ នូវជីវភាពខ្វះខាតក្នុងស្ថានភាពទឹកជំនន់នេះនិងសូមគាំទ្រចំពោះការសម្រេចចិត្តដ៏​ត្រឹមត្រូវដែល​ទុកចិត្ត​លើ​អាជ្ញាធរ ខេត្តកំពង់ធំ បាន​បោះទុន​វិនិយោគដាំដូង​ក្រអូបនិង​ដំណាំ​ល្មើដើម្បីជំរុញសេដ្ឋកិច្ចក៏ដូចជា​បង្កើន​ការងារ​ដល់​បងប្អូន​ប្រជាពលរដ្ឋទទួលបានការងារធ្វើផងដែរ ហើយ​ឯកឧត្តម​ក៏បាន​ជូនពរ​ឲ្យ​ក្រុមហ៊ុន​សម្រេចបាន​ជោគជ័យ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ