អភិបាលខេត្ត​កណ្តាល អំពាវនាវ​ប្រជាពលរដ្ឋ ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​និង​ត្រៀម​បង្ការ​គ្រប់បែបយ៉ាង​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់ ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​

(​កណ្តាល​)៖ ឯកឧត្តម គង់ សោ​ភ​ណ្ឌ័​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល​បាន អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ និង​ត្រៀម​បង្ការ​គ្រប់បែប​យា់ង​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់ ដោយ​ទឹកជំនន់​ទឹកភ្លៀង​ជន់​លិច ដែល​ហូរ​ធ្លាក់​យ៉ាងខ្លាំង​ពី​ខេត្តកំពង់ស្ពឺ ហូរ​កាត់​តាម​ដងស្ទឹង​ព្រែក​ត្នោត ដែល​រហូតមកដល់​ថ្ងៃទី​១៥​តុលា​នេះ ស្ថានភាព​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត នៅតែ​បន្ត​ហក់​ឡើង​មិន​ថមថយ​ឡើយ​។​

ឯកឧត្តម​អភិបាលខេត្ត​បាន​អំពាវនាវ ដូច្នេះ គ្រា​ដែល​ឯកឧត្តម​រួមជាមួយ​ឯកឧត្តម ឈុន ស៊ីរុន សមាជិកសភា​មណ្ឌលកណ្តាល​ក្នុងឱកាស​នេះ​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្តកណ្តាល ចែកជូន​ប្រជាជន រស់នៅ​សង្កាត់ កំពង់​សំណាញ់ ក្រុង​តាខ្មៅ និង​ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង សរុប​២៤៧​គ្រួសារ ដែល​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​ជន់​លិច នា​ព្រឹក​ថ្ងៃទី​១៥​តុលា​នេះ នៅ​ទីទួល​សុ​វត្តិភាព ស្ថិតនៅ វត្ត​ទួល​តា​ម៉ក់​មាន​ជ​យ័​ក្នុង​ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ដែល​អាជ្ញាធរ​បាន​ជំលៀស​បងប្អូន​ទាំង​នោះមក​ស្នាក់​នៅទីនេះ​។​
មានប្រសាសន៍​ចំពោះមុខ​ប្រជាជន​រងគ្រោះ​នៅ​ទីនោះ​ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ បាន​សំដែង​ការចូលរួម រំលែក​ការលំបាក​របស់​បងប្អូន​ដែល​ជួបប្រទះ​គ្រោះធម្មជាតិ ដោយសារ​ជំនន់​ទឹកភ្លៀង​នាពេលនេះ​។​

​ឯកឧត្តម​គង់ សោ​ភ​ណ្ឌ័ បានលើកឡើង​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​កាកបាទក្រហម​កម្ពុជា ដែលជា​និច្ចកាល តែងតែ​ចុះជួយ និង​ដោះស្រាយ​ការលំបាក​ប្រជាជន​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​ដោយ​មិន​ទុកអោយ​ប្រជា​ជនណាម្នាក់​ជួបប្រទះ​ការលំបាក​អត់ឃ្លាន​ដោយ​មិនបាន​ជួយ​គិតគូរ​ដោះស្រាយ​នោះឡើយ ។​

​អំណោយ​ដែល ប្រគល់ជូន​ប្រជាជន​រងគ្រោះ​នាពេលនេះ​សរុប ២៤៧​គ្រួសារ គឺ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខកំប៉ុង​១​យួរ និង​ថវិកា​៥​ម៉ឺន​រៀល​។ គួររំលឹកថា​៖ ថ្មីៗ​នេះ​រដ្ឋបាល​ខេត្តកណ្តាល​បានចេញ​សេចក្តីជូនដំណឹង​មួយ​ជូនដំណឹង​ប្រាប់​ប្រជាពលរដ្ឋ ដែល​រស់នៅ ស្រុក​ចំនួន​៣​គឺ​ស្រុក​កណ្តាលស្ទឹង អង្គស្នួល និង​ក្រុង​តាខ្មៅ អោយ​ត្រៀម​បង្ការ និង​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ចំពោះ​ទឹកជំនន់​ទឹកភ្លៀង​ដែល​កំពង់​ហក់​ឡើង​ខ្ពស់​និង​បាន​ណែនាំ​អោយ អាជ្ញាធរ​មូលដ្ឋាន​និង​កម្លាំង​សមត្ថកិច្ច​សហការគ្នា​ក្នុងការ​ចុះជួយ​អន្តរាគមន៍ ជំលៀស​ប្រជាជន​រងគ្រោះ​មកកាន់​ទីទួល​សុ​វត្តិភាព​ទាំង​កន្លែង​ស្នាក់នៅ សម្ភារៈប្រើប្រាស់ ស្បៀងអាហារ ថ្នាំសង្កូវ​ជាដើម​អោយ​សមស្រប និង​គ្រប់គ្រាន់​៕​