សកម្មភាព ស.ស.យ.ក ខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០

១. ស.ស.យ.ក ក្រុងកំពង់ចាម បានចូលរួមកម្មវិធីទេសចរណ៍ពិភពលោក ស្តីពីយុទ្ធនាការអនាម័យនៅវាលស្មៅមុខសាលាខេត្ត។


២. ក្រុមគ្រួសារ ស.ស.យ.ក ស្រុកកោះសូទិន បានផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណ កូវីដ19 ដល់សិស្សានុសិស្សនៅតាមសាលាមធ្យមសិក្សា ចំនួន ៤ កន្លែងរួមមាន៖
-វិទ្យាល័យមហាសៀក ចំនួន ៣០០ សន្លឹក
-អនុវិទ្យាល័យព្រែកតានង់ចំនួន ១៥០ សន្លឹក
-អនុវិទ្យាល័យកំពង់រាប ចំនួន ១៣៣ សន្លឹក
-អនុវិទ្យាល័យល្វេចំនួន ៥០ សន្លឹក
សរុបរួម ៥៨៣ សន្លឹក។