រដ្ឋបាលខេត្ត​ព្រះវិហារជូនដំណឹង ដល់​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​គ្រោះទឹកជំនន់ ពិសេស អ្នករស់នៅ​តាម​ដងស្ទឹង​សែន និង​តាម​បណ្តោយ​ដង​ទន្លេរ​មេគង្គ

(​ព្រះវិហារ​)៖ រដ្ឋបាលខេត្ត​ព្រះវិហារ​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ដងស្ទឹង​ស​សែន ដង​ទន្លេមេគង្គ និង​នៅតាម​តំបន់​ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ព្រោះ​ត្បិត​ព្យូះ​ទី​១៥​ឈ្មោះ​លី ហ្វា​ន បាន​នឹង​កំពុងមាន​ឥទ្ធិពល​មកលើ​តំបន់​ប៉ាក​សេ ប្រទេស​ឡាវ ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ហើយ​ស្ថានភាព​នេះ នឹងធ្វើ​ឲ្យ​ទឹកទន្លេ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​មានការ​ហក់​ឡើង​។ ដោយឡែក ទឹកស្ទឹង​សែន ខេត្តព្រះវិហារ ក៏​នៅតែ​បន្ត​ហក់​ឡើងជា​បន្តបន្ទាប់ ផងដែរ​។

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាលខេត្ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​ធានា​សុវត្ថិភាព និង​បង្ការ​គ្រោះមហន្តរាយ​ជាយថាហេតុ សូម​បងប្អូន​ក្នុង​ខេត្ត មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ស្វែងរក​ទីទួល​សុវត្ថិភាព ដែល​នៅ​ជិត និង​សូម​រាយការណ៍​ឲ្យ​បាន​ឆាប់​មក​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ស្រុក ក្តុង ខេត្ត ជាបន្ទាន់ ក្នុងករណី​ជួបនឹង​គ្រោះទឹកជំនន់​នេះ ដើម្បី​អាជ្ញាធរ​មានលទ្ធភាព​ចាត់វិធានការ​ដោះស្រាយ ការពារ និង​សង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​