ពិធី​ក្រុង​ពាលី បញ្ចុះ​ធម្ម​សិលា កសាង​កុដិ ប្រគេន​ព្រះសង្ឃ នៅក្នុង​វត្ត​កា​សេម​រតនា​រាម ហៅ​ធម្មយុត្តិ ស្ថិតនៅ​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង

(​កំពង់ឆ្នាំង​)៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១០​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​នេះ មាន​រៀបចំ​ពិធី​ក្រុង​ពាលី បញ្ចុះ​ធម្ម​សិលា កសាង​កុដិ ដោយ​ព្រះ​ម​ង្គ​លា​នុ​រ័​ក្ខ អំ សៃ ព្រះ​រាជាគណៈ​ថ្នាក់​កិ​តិ្ត​យស ទីប្រឹក្សា​ផ្ទាល់​សម្តេចព្រះ​អគ្គ​មហា​សង្ឃរាជា​ធិបតី​ក​ត្តិ​ឧ​ទេ្ទ​ស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះគ្រូ​ឆន្ទៈ​រតន​មុនី សរ បញ្ញា​ឫទ្ធិ ជំនួយការ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស រួម​នឹង​អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ​។​

​សូមបញ្ជាក់​ជូន​ផងដែរ​ថាៈ ពិធី​បញ្ចុះ​ធម្ម​សិលា កសាង​កុដិ ប្រគេន​ព្រះសង្ឃ​នាពេលនេះ​គឺមាន​ទំហំ​ទទឹង ចំនួន ៩,២​ម៉ែត្រ បណ្តោយ ចំនួន ២២,២​ម៉ែត្រ នឹង​កម្ពស់​១​ជាន់​
​ដែល​ត្រូវ​ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់នៅ​ក្នុង​វត្ត​កា​សេម​រតនា​រាម ហៅ​ធម្មយុត្តិ ស្ថិតក្នុង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។

​មាន​សង្ឃដីកា​នាឱកាស​នោះ​ព្រះគ្រូ​ឆន្ទៈ​រតន​មុនី សរ បញ្ញា​ឫទ្ធិ បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹក​ព្រះទ័យ សម្តេចព្រះ​អគ្គ​មហា​សង្ឃរាជា​ធិបតី​ក​ត្តិ​ឧ​ទេ្ទ​ស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​សព្វ​ព្រះរាជ​ហរ​ទ័យ​ប្រោស​ព្រះរាជទាន ព្រះរាជ​អំណោយ​ចូលរួម​ក្នុងការ​កសាង​កុដិ និង​អរ​ព្រះ​គុណ និង​អរគុណ​ចំពោះ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះគ្រូ ព្រះសង្ឃ​គ្រប់​ព្រះអង្គ ព្រមទាំង​ញោមញាតិ ពុទ្ធបរិស័ទ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ការកសាង​កុដិ សម្រាប់​ប្រគេន​ព្រះសង្ឃ​គង់​ស្នាក់នៅ​សិក្សា​រៀនសូត្រ​នេះ ៕​ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង