ប្រជាពលរដ្ឋ​ក្រីក្រ​១០០​គ្រួសារ​ក្នុងស្រុក​តំបែរ​ទទួល​អង្ករ​ពី​តំណាងរាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​

(​ត្បូងឃ្មុំ​)៖ នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១១ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ម៉ូត យូ​សុះ សមាជិក​រដ្ឋសភា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ និង​ជា​អ៉ី​ម៉ាំ​ខេត្ត​ត្បូងឃ្មុំ អមដំណើរ​ដោយ ឯកឧត្តម ម៉ាត់ ហ្គោ​ហ្វូ​ត លោកជំទាវ យ៉ា ករី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អង្ករ​ជូន​គ្រួសារ​ក្រីក្រ ១០០ គ្រួសារ ស្ថិតនៅ​ភូមិ​អំ​ពាក់​១ ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុងឱកាស​សំណេះសំណាល ឯកឧត្តម ម៉ូត យូ​សុះ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ នាំគ្នា​ចូលរួម​បន្ដ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ និង​បន្ដ​អនុវត្ដ​វិធានការ ការពារ​ជំងឺ​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល ដូច្នេះ​យើងទាំងអស់គ្នា​មិនត្រូវ​ភ្លេច និង​ធ្វេសប្រហែស​ឡើយ ។​

​ពី​ធី​នេះ​ផងដែរ​ក៏មាន​ការចូលរួម​ពី​សំណាក់​គណៈ​អុ​ី​ម៉ាំ​ខេត្ត​ត្បូងឃ្មុំ គណៈ​គ្រប់គ្រង​គ្រូខ្មែរ​ឥស្លាម​ស្រុក​តំបែរ មេភូមិ ហា​កិ​ម តួន និង​យុវជន សស​យក CMYA ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​