មេ​ព័ត៌មាន​ខេត្តកណ្តាល ប្រាប់​អ្នកសារព័ត៌មាន ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​អោយមាន​ប្រសិទ្ធភាព តាមរយៈ​ការគោរព​ក្រ​មសិល​ធម៌ វិជ្ជាជីវៈ​អោយបាន​ខ្ជាប់ខ្ជួន​

ស្រុក​ខ្សាច់កណ្តាល​៖ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ ព័ត៌មាន​ខេត្តកណ្តាល ឯកឧត្តម ចាប វ​ន្នី បាន​ប្រាប់​អ្នកសារព័ត៌មាន​ចូលរួម​ទប់ស្កាត់ ព័ត៌មាន​ក្លែងក្លាយ​អោយ​ប្រសិទ្ធភាព តាមរយៈ​ការគោរព ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន​អោយបាន​ខ្ជាប់ខ្ជួន​ជៀសវាង​ការ ផ្សព្វផ្សាយ​ព័ត៌មាន ញុះញង់​បំភ្លៃ​ការពិត​បណ្តាលអោយ​ប៉ះបាល់​និង​បំពាន​សិទ្ធ អ្នកដទៃ​វា​និង​អាច​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​។
ឯកឧត្តម ចាប វ​ន្នី លើកឡើង​ដូច្នេះ​គ្រា​ដែល​បាន​ចូលរួម​ជាមួយ​លោក ចាន់ តារា អភិបាលរង ស្រុក​ខ្សាច់កណ្តាល​ក្នុង​ពិធី​បេ​ី​កវគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការសរសេរ​ព័ត៌មាន​បែប​សន្តិភាព​” ដែល​រៀបចំឡើង នៅ​សាលាបឋមសិក្សា​ព្រែក​ក្របៅ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល នា​ព្រឹក​ថ្ងៃទី​១០​តុលា​នេះ​។​
ទន្ទឹម​និង​នេះ ឯកឧត្តម ប្រធាន​មន្ទីរ បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមការងារ ដើម្បី​ដោះស្រាយ​ទំនាស់​(ACT)​ដែល​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការសរសេរ​ព័ត៌មាន​
​បែប​សន្តិភាព​នេះ​ឡើង​ដែលជា​ការរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បញ្ជ្រាប​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏​ដូច​អ្នកសារព័ត៌មាន យល់​អំពី​សារព័ត៌មាន​សន្តិភាព​ព្រោះថា​៖ សារព័ត៌មាន សន្តិភាព គោលដៅ​សំខាន់បំផុត​គឺ​ទប់​ទល់នឹង​ផលប៉ះពាល់ នៃ​សារព័ត៌មាន​ហិង្សា​។​
​សូមបញ្ជាក់ថា ៖ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ជា​អ្នកសារព័ត៌មាន​ចូលរួម​ប្រមាណ​ជិត​៥០​នាក់ រៀបចំ​ឡេ​ី​ង​ដោយ​អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ( ACT ) សហការ​ជាមួយ អង្គភាព​កាសែត គេហទំព័រ​online ជាច្រើន​ទៀត​៕​