លោក អ៊ុក ភ័​ក្ត្រា អភិបាលរង​អាជ្ញាធរ​ខេត្តកោះកុង និង​ក្រសួងបរិស្ថាន ចុះ​ពិនិត្យ​ទីតាំង​ស្នើសុំ​សិក្សា​សក្តានុពល​ធ្យូង​ភក់ នៅក្នុង​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ នៅ​ភូមិសាស្ត្រ

(​កោះកុង​)៖ ថ្ងៃ​សុក្រ​ទី​៩ ខែតុលា ឆ្នាំ​២០២០ លោក អ៊ុក ភ័​ក្ត្រា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​អញ្ជើញ​ស្វាគមន៍​ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ចុះ​ពិនិត្យ​ទីតាំង​ស្នើសុំ​សិក្សា​សក្តានុពល​ធ្យូង​ភក់ (peatland) នៅ​ទីតាំង​ទំហំ​ប្រមាណ ៤,៧៨៨ ហិកតា ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ ភូមិសាស្ត្រ​ឃុំ​ថ្ម​ស និង​ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ដោយមាន​ការចូលរួម​ពី​មន្ទីរ​បរិស្ថាន មន្ទីរ​រ៉ែ​និង​ថាមពល មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ រដ្ឋបាល​ឃុំ​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន​។​

​ជា​លទ្ធផល ក្រុមការងារ​បាន​ឯកភាព​ឲ្យ​ធ្វើការ​សិក្សា​លម្អិត​តាម​ទីតាំង ដែល​បាន​កំណត់ដោយ​ធ្វើយ៉ាងណា​មិន​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ជីវចម្រុះ និង​ដាក់​របាយការណ៍ ជូន​ក្រសួងបរិស្ថាន ដើម្បី​ពិនិត្យ និង​សម្រេច​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង​