ក្រុមហ៊ុន ឆាយ វ៉ាង ផ្តល់សម្ភារៈនិងទឹកថ្នាំសម្លាប់មេរោគដល់ខេត្តកណ្តាលដើម្បីឆ្លើយតបវិធានការបង្ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩

ខេត្តកណ្តាល៖ ក្រុមហ៊ុនឆាយវ៉ាងបានផ្តល់នូវសម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគជាច្រើនប្រគល់ជូនខេត្តកណ្តាលជាប្រយោជន៍ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ឆ្លើយតបបានទាន់ពេលវេលាវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ពិធីប្រគល់និងទទួលសម្ភារៈនិងទឹកថ្នាំសម្លាប់មេរោគ បានប្រព្រឹត្តទៅនៅសាលាខេត្តកណ្តាលវេលារសៀលថ្ងៃទី៩តុលានេះ។

លោកឧញ្ញ៉ា តាំងគួង នាយក្រុមហ៊ុនឆាយវ៉ាង អោយដឹងថា៖ សម្ភារៈនិងទឹកថ្នាំសម្លាប់មេរោគ ទាំងនោះរួមមាន៖ ទូសម្លាប់មេរោគចំនួន០១គ្រឿង, ម៉ាស៊ីនបាញ់ចំហាយទឹកសម្លាប់មេរោគចំនួន10គ្រឿង ,ទឹកសម្លាប់មេរោគចំណុះ100ml ចំនួន240ដប ,ទឹកសម្លាប់មេរោគចំណុះ500ml ចំនួន50ដប ,ទឹកសម្លាប់មេរោគសម្រាប់Refill 10L ចំនួន80 ប្រអប់ ,និងទឹកសម្លាប់មេរោគសម្រាប់Refill 10L ចំនួន20 ប្រអប់គិតជាទឹកប្រាក់សរុប ប្រមាណជិត៩ពាន់ដុល្លាអាមេរិក។

ក្នុងឱកាសទទួលសម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគនាពេលនេះឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាលបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោកឧញ្ញ៉ា តាំងគួង នាយកក្រុមហ៊ុន ឆាយវ៉ាង ដែលមានចិត្តសប្បុរសធម៌ឧបត្ថម្ភជាសម្ភារៈនិងទឹកថ្នាំសម្លាប់មេរោគនាពេលនេះ គឺជាកាយវិការដ៍បរិសុទ្ធនិងគុណធម៌ដ៍ល្អប្រពៃជួយគ្នាក្នុងគ្រាលំបាក ដើម្បីឆ្លើយតបក្នុងការបង្ការនិងទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាលបានទាន់ពេលវេលាក។

ឯកឧត្តម អភិបាលខេត្តសន្យាថានិងនាំយកអំណោយទាំងនោះ យកទៅប្រើប្រាស់អោយចំទិសដៅដើម្បីជាប្រយោជន៍ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស