ប្រធានគ.ក.ស.ក ខេត្តកណ្តាលសំណូមពរ អាជ្ញាធរមានសមត្ថកិច្ចជួយគាំពារ ពង្រឹងការអនុវត្តច្បាប់ ចំពោះជនល្មើសកេងប្រវញ្ច័ ផ្លូវភេទកុមារតាមគ្រប់រូបភាពយកមកផ្តទ្ទាទោស

ខេត្តកណ្តាល៖ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការ ផ្សព្វផ្សាយពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារខេត្តកណ្តាល ហៅកាត់ថា(គ.ក.ស.ក ) សំណូមពរអាជ្ញាធរ មានសមត្ថកិច្ច ជួយគាំពារថែរក្សាកុមារ និងរឹតបន្តឹងការអនុវត្តច្បាប់ចំពោះជនប្រព្រឹត្តបទល្មើសកេងប្រវ័ញ្ចជួញដូរផ្លូវភេទលើកុមារតាម គ្រប់រូបភាពដើម្បីចាត់វិធានការ យកមកផ្តទ្ទាទោសតាមច្បាប់ជាធរមាន។

ក្នុងកិច្ចប្រជុំបូកសរុបការងារ៩ខែ ដើមឆ្នាំ២០២០ និងលើកទឹសដៅ អនុវត្តបន្ត របស់ខ្លួន នៅសាលាខេត្ត នាព្រឹកថ្ងៃទី៩តុលានេះ លោកជំទាវ នួន នារតី បានវាយតម្លៃខ្ពស់ចំពោះ ស្មារតីខិតខំប្រឹងប្រែងបំពេញការងារ របស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ គ.ក ស.ក សហការជាមួយ កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ស្ថាបន័អង្គភាពពាក់ពន្ធ័និងដៃគូរអភិវឌ្ឍន៍នានា ទទួលបានលទ្ធផលល្អប្រសើរ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០ក្នុងកិច្ចការ ការពារកុមារ។

គួរបញ្ជាក់ថា៖ កិច្ចប្រជុំនាពេលនេះ គឺផ្តោតសំខាន់ ក្នុងបំណងបញ្ជៀបការយល់ដឹង បន្ថែមទៀតក្នុងការលើកកំពស់ការថែទាំកុមារ តាមគ្រួសារ និងការលើកកំពស់យល់ដឹងពីទិដ្ដ្ឋភាពការទាក់ទង និងការកេងប្រវញ្ច័ផ្លូវភេទកុមារតាមប្រពន្ធ័អុិនធើរណេត។

រយះពេលពេញមួយថ្ងៃ អង្គប្រជុំទាំងមូលបានតាមដានស្តាប់បទបង្ហាញ ពីវាគ្មិនជំនាញនានា មកពីអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ និងតំណាងអង្គការ Aple ពាក់ពន្ធ័និងបរិបទទម្រង់នៃ ការកេងប្រវញ្ច័ផ្លូវភេទ លើកុមារតាមប្រពន្ធ័ អុិនធើរណេត និងទិដ្ឋភាព និងនិន្នាការទាក់ទង និងការកេងប្រវញ្ច័និងរំលោភផ្លូវភេទ លើកុមារព្រមទាំងបង្ហាញនូវយន្តការឆ្លើយតបក្នុងក្របខណ្ឌច្បាប់៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស