សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត សៀមរាប បើក​វគ្គ​តម្រង់ទិស​កា​រងារ​អនុសាខា​កាកបាទ​ក្រហ​កម្ពុជា ក្រុង​-​ស្រុក​ទាំង​១២ ក្នុង​ខេត្តសៀមរាប !

(​សៀមរាប​)៖ នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត មាន​បើក​វគ្គ​តម្រង់ទិស​ការ​ងារ​អនុសាខា​កាកបាទ​ក្រហ​កម្ពុជា ក្រុង​-​ស្រុក​ទាំង​១២ ក្នុង​ខេត្តសៀមរាប ដោយ​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិប​តិ​ភាព ឯកឧត្តម គុជ លី​ណា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​។ ពិធី​នេះដែរ​ក៏មាន​ការេ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​លោកស្រី ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង​-​ស្រុក​ទាំង​១២ លោក​លោកស្រី ហិ​រ​ញ្ញិ​ក​អនុសាខា​ក្រុង​-​ស្រុក​ទាំង​១២ និង​មន្ត្រី​ប្រចាំការ​អនុសាខា​កាកបាទក្រហម ក្រុង​-​ស្រុក ទាំង​១២ ជាច្រើនរូប​ផងដែរ​។

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម គុជ លី​ណា បាន​បង្ហាញថា វគ្គ​តម្រង់ទិស​ក្នុង​ពេលនេះ​មាន​រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៧​ដល់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០ ក្នុង​គោលបំណង​ផ្ដល់នូវ​ការយល់ដឹង​បន្ថែម​ឈានទៅ​បំពេញភារកិច្ច​មនុស្សធម៌​បាន​ត្រឹមត្រូវ ពិសេស​អនុវត្តន៍​តាម​យុទ្ធសាស្ត្រ​នៃ​វិស័យ​ស្នូល​ទាំង​៤​របស់​កាកបាទក្រហម​កម្ពុជា​។ ក្នុងនោះ​ថ្វីត្បិតតែ​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល​ខ្លី​ពិតប្រាកដ​មែន តែ​វា​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ជួយ​ដល់​លោក លោកស្រី ដើម្បី​បាន​យល់ដឹង​កាន់តែច្បាស់​ពី​រចនាសម្ព័ន្ធ តួនាទី​ភារកិច្ច តាំងពី​អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា ការងា​រដ្ឋបាល និង​ការងារ​គ្រប់គ្រង​ថវិកា​របស់​អនុសាខា​ផងដែរ ហេតុនេះ សូម​លោក លោកស្រី ត្រូវបំពេញ​ការងារ​ដោយ​ឆន្ទៈ និង​មនសិកា​មនុស្សធម៌​ទាំងអស់គ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​សមាគមជាតិ និង​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​។​

​ឯកឧត្តម បន្ថែមថា ក្នុងនោះដែរ អនុសាខា​កាកបាទក្រហម ក្រុង​-​ស្រុក​ទាំង​១២ នៃ​អាណត្តិ​ទី​៥ របស់​គណៈកម្មាធិការ​សាខា​ស​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​ត្រូវបាន​កាកបាទក្រហមកម្ពុជា ចេញ​សេចក្តីសម្រេច​តែងតាំង​គណៈ​កិត្តិយស​អនុសាខា និងសេចក្តីសម្រេច​ទទួល​ស្គាល់​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង​-​ស្រុក​ទាំង​១២ ដែល​បាន​ប្រកា​ល​ជា​ឱឡារិក កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ​ឆ្នាំ​២០២០ តែដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ យើង​មិនអាច​បើក​វគ្គ​នេះ​បាន​រហូតមក​ដល់ពេលនេះ ទើប​បើក​វគ្គ​នេះ​ឡើង​នាពេលនេះ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​