សកម្មភាពក្រុមការងារ ស.ស.យ.ក ខេត្តកំពង់ចាមប្រចាំថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០

សកម្មភាពក្រុមការងារ ស.ស.យ.ក ខេត្តកំពង់ចាមប្រចាំថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ៖

១. ក្រុមការងារ ស.ស.យ.ក​ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សហការជាមួយ ស.ស.យ.ក ក្រុងកំពង់ចាម បានចុះទៅចែកខិត្តប័ណ្ណវិធានការការពារការឆ្លងជំងឺ កូវីដ១៩ ដល់សិស្សថ្នាក់ទី៩ និងទី១២ ក្នុងវិទ្យាល័យ សំបួរមាស ដែលមានសិស្សចូលរួមចំនួនប្រហែល ១៥០នាក់ ។

២. លោក លឿង រ៉ាម៉ូ អភិបាលរងនៃគណៈអភិបាលស្រុក និងជាប្រធាន ស.ស.យ.ក ស្រុកចំការលើ និងលោក ស៊ុំ ជិន សមាជិក ស.ស.យ.ក ស្រុក តំណាងលោក ខ្លូត ចិន្តា អភិបាលនៃគណៈអភិបាលស្រុក ដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្តឈូកព័រ និងព្រះអធិការវត្តទួលប្រសើរ ព្រមទាំងក្រុមប្រឹក្សាឃុំ មេភូមិ និងសហគមន៍ភូមិ បាននាំយកថវិកាចំនួន ១.៣០០.០០០ រៀល និងទឹកបរិសុទ្ធ០៤កេស ទឹកផ្លែឈើ០២កេស មី០៤កេស ជាអំណោយរបស់ក្រុមការងារយុវជនថ្នាក់កណ្តាលចំនួន ៤៥០.០០០៛ ក្រុមការងារ ស.ស.យ.ក ស្រុក ចំនួន១៥០.០០០៛ ព្រះចៅអធិការតាមបណ្តាវត្ត និងសប្បុរសជន ចំនួន ៧០០.០០០៛ ក្នុងនោះបានផ្សព្វផ្សាយអំពីការថែទាំសុខភាពអនាម័យ តាមពាក្យស្លោក គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត និងចែកក្រដាស Poster Covid19 ចំនួន ២០ផ្ទាំង តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់ប្អូនៗក្រុមកីឡាការិនីបាល់ទាត់នារីតាអុងរុងរឿង សហគមន៍ភូមិសំពរ័ និងត្រពាំងឈូកផងដែរ។ 

៣. លោក ព្រាប វិច្ឆិកា អនុប្រធានមន្ទីរ និងជាប្រធាន ស.ស.យ.ក នៃមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម បាននាំថវិការបស់ សមាជិក ស.ស.យ.ក  នៃមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម ចំនួន ២០០,០០០រៀល ចុះសួរសុខទុក្ខមន្ត្រីកិច្ចសន្យា របស់មន្ទីររ៉ែនិងថាមពលខេត្តកំពង់ចាម ទើបតែសម្រាលកូនរួច។