ព្រឹក​ស្អែក​នេះ​ ព្រះមហាក្សត្រ​ និង សម្តេច​ព្រះវររាជមាតា យាងទៅកាន់រដ្ឋ​ធានី​ប៉េកាំង ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​​

APP ភ្នំពេញ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០–
(ភ្នំពេញ)៖ ព្រឹក​ស្អែក​នេះ​ ព្រះករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច​ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ស្តេច​ទាំងទ្វេនឹងយាងទៅកាន់ រដ្ឋ​ធានី​ប៉េកាំង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​។

នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានឹងទទួលជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ កន ចំណាន