ឯឧត្តម ម៉ុម សារឿន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិថាឡាបរិវ៉ាត់ និងភូមិកាំងតេជោ

(ស្ទិឹងត្រែង)៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ ឯឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទិឹងត្រែង បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធី ប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិថាឡាបរិវ៉ាត់ និងភូមិកាំងតេជោ ក្នុងឃុំថាឡាបរិវ៉ាត់ ស្រុកថាឡា បរិវ៉ាត់ ខេត្តស្ទឹងត្រែង។

តាមការបញ្ជាក់ របស់លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា គិតមកត្រឹម ឆមាសទី ២ ឆ្នាំ២០២០នេះ មន្ទីរបានរៀបចំបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យបាន ចំនួន ៦ ភូមិ និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួន ៥ ភូមិ ស្មើនឹង ៥,៣២៤ ក្បាលដី និងបានរៀបចំចែកវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤ ភូមិ ស្មើនឹង ៤,២៣៣ ប័ណ្ណ ។ ដោយ៖ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង (ផ្សាយដោយ៖ កន ចំណាន)