នាយក​រដ្ឋបាល​ខេត្តកណ្តាល​ណែនាំ​គ្រប់​ស្ថាប័ន​អង្គភាព​ផ្តល់ព័ត៌មាន និង​ប្រមូល​ទិន្នន័យ​ផ្សេងៗ​របស់ខ្លួន​បញ្ចូល​ក្នុង​គេហទំព័រ​រដ្ឋបាលខេត្ត​

(​ខេត្តកណ្តាល​)៖ នាយក​រដ្ឋបាល​ខេត្តកណ្តាល​លោក​គ្រុយ ម៉ា​ឡែ​ន បាន​ណែនាំ​អោយ​គ្រប់​ស្ថាប័ន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ប្រមូល​នូវ​ព័ត៌មាន និង​ទិន្ន័យ​ផ្សេងៗ​របស់ខ្លួន​បញ្ចូល​ក្នុង​​គេហទំព័រ​រដ្ឋបាលខេត្ត ប្រយោជន៍​ងាយស្រួល​ក្តាប់បាន​ពី​វឌ្ឍនភាព និង​ការអភិវឌ្ឍន៍ តាម​វិស័យ​ជំនាញ​និ​មួយៗ ដើម្បីអោយ​រដ្ឋបាលខេត្ត​ស្រង់​និង​ប្រមូល​ទិន្នន័យ​បូកសរុប​ឆ្លើយតប​ដោះ​បញ្ហា​ប្រឈម​នានា បាន​ទាន់ពេលវេលា​។

​លោកនាយក​រដ្ឋបាលខេត្ត​កណ្តាល​បាន​ណែនាំ​ដូចនេះ ក្នុងការ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការរៀបចំ​ប្រមូល​ទិន្ន័យ​បញ្ចូល​ក្នុង​គេហទំព័រ​របស់​រដ្ឋបាល​ខេត្តកណ្តាល និង​ការងារ​បង្កើត​និមិត្តសញ្ញា​នៃ​រដ្ឋបាល ក្រុង​-​ស្រុក​ ឃុំ​-​សង្កាត់ នៅ​ព្រឹក​ថ្ងៃទី​០១​តុលា​នេះ​។

​ក្នុង​កិច្ចប្រជុំ​នោះ​លោក​គ្រុយ ម៉ា​ឡែ​ន ជំ​រុញអោយ​រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ត្រូវ​ផ្ញើ​ពង្រាង​និមិត្តសញ្ញា តាម​មូលដ្ឋាន​របស់ខ្លួន​មក​រដ្ឋបាលខេត្ត ត្រួតពិនិត្យ​ផ្តល់យោបល់​កែ​តំរូវ​ឲ្យ​បាន​មុន​បំណាច់​ឆ្នាំនេះ​និង​ត្រៀម​រៀបចំ បញ្ជូន​និមិត្តសញ្ញា​ទាំងនោះ​ទៅ​ក្រសួងមហាផ្ទៃ​ធ្វើការ​ពិនិត្យ និង​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល​