អាជ្ញាធរសរសើរមន្រ្តីជំនាញ របស់ខ្លួនទប់ស្កាត់បញ្ជៀសបាន អំពើជួញដូរមនុស្ស កេងប្រវញ្ច័ ពលកម្មកុមារ និងអំពើហឹង្សាក្នុងគ្រួសារ បានទាន់ពេលវេលា

កណ្តាល៖ ក្នុងឱកាសបើកកិច្ចប្រជុំសាមញ្ញ លើកទី១៥ អណត្តិទី៣ ប្រចាំខែកញ្ញា ឆ្នាំ២០២០ របស់ខ្លួនប្រធានគណៈកម្មាធិការ ពីគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ ខេត្តកណ្តាលហៅកាត់ថា( គ.ក.ស.ក) លោកជំទាវ នួន នារតី បានកោតសរសើរ វាយតម្លៃខ្ពស់មន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ និងស្ថាបន័ពាក់ពន្ធ័ពាក់ពន្ធ័ ដែលបានខិតខំប្រឹងប្រែង ចុះអប់រំផ្សព្វផ្សាយ ទប់ស្កាត់បញ្ជៀសការជួញដូរមនុស្ស និងកេងប្រវញ្ជ័ពលកម្មកុមារ អំពើហឹង្សាគ្រួសារបានទាន់ពេលវេលា ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋយើង។

ក្នុងឱកាសបើកកិច្ចប្រជុំលោកជំទាវ ប្រធានគ.ក.ស.ក ខេត្ត ស្នើអោយអង្គប្រជុំទាំងមូល ពិនិត្យពិភាក្សាលើខ្លឹមសាររបៀបវារះនិមួយៗ អោយបានល្អិតល្អន់ ដោយអនុមត័ជាសេចក្តីសំរេចដាក់ចេញនូវផែនការរួមមួយ សំរាប់យកទៅអនុវត្តអោយមានប្រសិទ្ធភាព នៅខែបន្ទាប់ទៀត។

គួរបញ្ជាក់ថា៖ របៀបវារៈលើកយកមកពិនិត្យពិភាក្សានាពេលនេះមាន៖
១- ពិនិត្យពិភាក្សាកំណត់ហេតុកិច្ចប្រជុំប្រចាំខែសីហាឆ្នាំ២០២0
២-ពិនិត្យពិភាក្សា របាយការណ៍លទ្ធផលការងាររបស់គ.ក.ស.កខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០២០
៣-របាយការណ៍ ពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះក្នុងវិសយ័ ពាក់ពន្ធ័នានា
៤-ពិនិត្យ ពិភាក្សាអនុមត័ផែនការសកម្មភាពការងារ របស់គ.ក.ស.ក ខេត្តប្រចាំខែតុលា ឆ្នាំ២០២០៕