អ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ ជំរុញដល់ក្រុមអ្នកច្បាប់ យកចិត្តទុកដាក់ស្វែងយល់ឱ្យបានច្បាស់លាស់ពីច្បាប់បទបញ្ជា និងនីតិវិធីនានានៃដំណើរការបោះឆ្នោតជ្រើសតាំងក្រុមប្រឺក្សា រាជធានីខេត្តក្រុង ស្រុក នៅខាងមុខនេះ

(ត្បូងឃ្មុំ)៖ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ មានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឳកាសឯកឧត្តម និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងវគ្គផ្សព្វផ្សាយស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដល់ក្រុមអ្នកច្បាប់ នៅតាមក្រុង/ស្រុក ខេត្តត្បូងឃ្មុំ ចំនួន១៨២នាក់។

មានប្រសាសន៍នៅក្នុងវគ្គផ្សព្វផ្សាយនេះ ឯកឧត្តម ចាយ បូរិន បានលើកឡើងពីសារៈសំខាន់នៃវគ្គនេះ ក្នុងគោលបំណងដើម្បីអោយសិក្ខាកាមដែលជាគ្រូបង្គោលនៃក្រុមអ្នកច្បាប់នៅខេត្តត្បូងឃ្មុំទាំងអស់ បានយល់ដឹងអំពីច្បាប់និងបទបញ្ជានីតិវិធីនានារបស់ គណៈកម្មធិការជាតិតបស់ចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ពេលបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ/សង្កាត់/ខេត្ត/ក្រុង តំណាងរាស្ត្រព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។

ឯកឧត្តម ចាយ បូរិន បានលើកឡើងផងដែរពីក្រមសីលធម៌អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍របស់គណបក្សនយោបាយសម្រាប់អនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយជំហរអព្យាក្រិតមិនលំអៀង ដើម្បីធានាអោយបានកិច្ចការសង្កេតការណ៍បោះឆ្នោត ដែលត្រូវធ្វើឡើងដោយសុចរិតភាពនិងមានតម្លាភាព ហើយចំពោះអ្នកសង្កេតការណ៍បោះឆ្នោតបំពេញការងារដោយពុំមានការជ្រៀតជ្រែកនោះឡើយ។

នៅក្នុងឳកាសនោះដែរ ឯកឧត្តម ចាយ បូរិន ក៍បានលើកឡើងអំពីច្បាប់វិវាទស្តីពីនីតិវិធីនានា នូវការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបណ្តោះអាសន្នជាដើមផងដែរ។

ឯកឧត្តម តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ក៍បានផ្តាំផ្ញើដល់ក្រុមអ្នកច្បាប់ក្នុងខេត្តត្បូងឃ្មុំ ខិតខំដុះខាត់ជំនាញ ពីវគ្គមួយនេះ ដោយសង្ឃឹមថាក្រោយបញ្ចប់វគ្គ នឹងយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាល ទៅអនុវត្តក្នុងភារកិច្ចរបស់ខ្លួនអោយបានកាន់តែសើរឡើងថែមទៀត។

បន្ថែមពីនេះ សម្រាប់ឆ្នាំ២០២០នេះបានពិនិត្យឃើញថា អ្នកដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៩ និងអ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ចុះឈ្មោះបោះឆ្នោត អ្នកត្រឡប់ពីចំណាកស្រុកវិញ ឆ្នាំ២០២០នេះមានជាច្រើននាក់ទៀត ដែលយើងទាំងអស់គ្នាត្រូវចូលរួមដោះស្រាយបញ្ហានេះ អោយទទួលបានជោគជ័យក្នុងរយៈពេលចុះឈ្មោះបោះឆ្នោតតាមការកំណត់របស់គ.ជ.ប៕

ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
សម្រួល៖ ខៀវ យុទ្ធវង្ស តោះលេងរឿងពស់