អភិបាលរង​ខេត្តកំពង់ឆ្នាំង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​លទ្ធផល​សម្រេច​បានគិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០ របស់​គម្រោង​បែងចែក​ដី​សង្គមកិច្ច និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជំហាន​២

(​កំពង់ឆ្នាំង​)៖ ថ្ងៃ​ចន្ទ ១១​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជំហាន ២ (​ឡា​សិត​២) នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមជាមួយ​មន្ត្រី​គម្រោង​ថ្នាក់​ខេត្ត បានរៀបចំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង​។

​ដោយមាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ មន្ត្រី​គម្រោង​នៃ​ក្រសួង ទីប្រឹក្សា មន្ត្រី​គម្រោង​ថ្នាក់​ខេត្ត មន្ទីរ​ពាក់ព័ន្ធ ថ្នាក់ស្រុក​សាមគ្គី​មានជ័យ លោក​មេឃុំ ឈានឡើង មេភូមិ​គី​រី​អភិ​វ​ឌ្ឋ​ន៍​, មេឃុំ​ពាម មេភូមិ​សុខ​សែន​ជ័យ និង មេឃុំ​ក្រាំង​ល្វា មេភូមិ​សំបុក​គ្រៀល​,​មេភូមិ​ខ្សាច់​ស សរុប​ចំនួន ៤៥​នាក់ ពិធី​ប្រារព្ធ​នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង ៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​