ឯកឧត្ដម តូច ប៉ូលីវ៉ា អញ្ជើញជាអធិបតីក្នុងទិវាពិភពលោកស្អាត ដែលរៀបចំធ្វើនៅសួនច្បារ (សួនពោធិព្រឹក)

(ស្វាយរៀង)៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកស្អាត ដែលរៀបចំធ្វើនៅសួនច្បារ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហុក ឡង់ឌី (សួនពោធិព្រឹក)ស្ថិតនៅក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះក៏មានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ គណៈអភិបាលក្រុងស្វាយរៀង ព្រះសង្ឃ អស់លោកសមាជិកគណៈកម្មការវាយតម្លៃទីក្រុងស្អាតខេត្តស្វាយរៀង លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ទាំង៧ ប្អូនៗ ក្មួយៗយុវជនកាយរឹទ្ធ កាកបាទក្រហម និងយុវជន សសយក សរុប្រមាណ ៧៩អង្គ-នាក់។

ក្នុងឱកាសនោះឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង បានមានប្រសាសន៍ថា
ទិវានេះប្រារព្ធឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យចេះថែរក្សាការពារបរិស្ថានជុំវិញខ្លួនត្រូវស្អាតជាប្រចាំ ណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីការរៀបចំទុកដាក់នូវកាកសំណល់រឹង ត្រូវចូលរួមការពារថែរក្សាតំបន់ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ លើសពីនេះក៏យើងមិនត្រូវភ្លេចខ្លួនពីជំងឺកូវីដ១៩ ដែរកំពុងកើតមាននៅលើពិភពលោក គឺត្រូវចូលរួមការពារ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តស្វាយរៀងផងដែរ៕

ដោយ មន្ទីរព័ត៍មានខេត្តស្វាយរៀង
សម្រួល៖ ខៀវ យុទ្ធវង្ស