ឯកឧត្ដម ឌី វិជ្ជា ប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិ ស.ស.យ.ក. ខេត្ត ចំនួន ១៨១នាក់

(ស្វាយរៀង)៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ឌី វិជ្ជា ប្រធានគណៈកម្មាធិការ សសយក ខេត្តស្វាយរៀង ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិ សសយក ខេត្ត ចំនួន ១៨១នាក់ សម្រាប់ការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅសាលប្រជុំសកលវិទ្យាល័យស្វាយរៀង ។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអគ្គលេខាធិការរង គជប ឯកឧត្តមអនុប្រធាន សសយក ខេត្ត លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាក្រុមការងារ យុវជនអ្នកសង្កេតការណ៍ជាតិ ។ វគ្គបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍នេះផ្តោតលើ នីតិវិធីនៃការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ក្រមសីលធម៌នៃអ្នកសង្កេតការណ៍ និងរបៀបរបបនៃការរាយការណ៍។