រដ្ឋបាលស្រុកពញាឮ ដឹកនាំក្រុមការងារចុះទៅដាំបង្គោលភ្លើងសូឡាតាមបណ្ដោយផ្លូវលេខ១៥១

(កណ្តាល)៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលស្រុកពញាឮ ដឹកនាំដោយលោក ថន សុវណ្ណា អភិបាលនៃគណ:ស្រុកពញាឮ បានចូលរួមជាមួយប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំឈ្វាំង និងសហការីបានចុះទៅដាំបង្គោលភ្លើងសូឡាតាមបណ្ដោយផ្លូវលេខ១៥១ ចាប់ពីចំណុចព្រំប្រទល់សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រហូតដល់ព្រំប្រទល់ឃុំជ្រៃលាស់ ស្រុពញាឮ,ខេត្តកណ្ដាល ដែលមានចំនួន១០៥ដើម។

បង្គោលភ្លើងសូឡានេះបានឧបត្ថម្ភពីចៅអធិការវត្តចំនួន៣ក្នុងឃុំឈ្វាំង គឺវត្តប្រសិទ្ធិត្រៃត្រឹង. វត្តប្រសិទ្ធិភ្នំរាប វត្តអង្គជុំព្រមទាំងសប្បុរសជននាៗ និងមានការចូលរួម និងសហការ យកចិត្តទុកដាក់ពីលោកមេឃុំ ក្រុមប្រឹក្សាឃុំឈ្វាំងលោកមេភូមិព្រមទាំងប្រជាពលរដ្ឋផងដែរ។ លោកថនសុវណ្ណាបានថ្លែងអំណរព្រះគុណចៅអធិការវត្តទាំង៣ ដែលបានជួយឧបត្ថម្ភដល់រដ្ឋបាលស្រុក ក៏ដូចជាឃុំ នូវអំពូលភ្លើង ដែលប្រើដោយថាមពលពន្លឺព្រះអាទិត្យមិនចាំបាច់ចំណាយថវិកាក្នុងការប្រើប្រចាំថ្ងៃ។ នេះជាសកម្មភាពប្រកបដោយសប្បុរសធម៌ក្នុងការរួមចំណែកបំភ្លឺពេលយប់ជូនដល់ប្រជាជនដែលមានករណីចាំបាច់ក្នុងការធ្វើដំណើរ ។

លោកអភិបាលស្រុក ក៏បានក្រើនរំលឹករដ្ឋបាលឃុំ កំលាំងមានសមត្ថកិច្ច ប្រជាការពារឃុំនិងប្រជាជនត្រូវចូលរួមថែរក្សាទាំងអស់គ្នាដើម្បីអោយមូលដ្ឋានភូមិ ឃុំយើងមានភាពភ្លឺព្រោងព្រាតនាពេលរាត្រីនិងរួមចំណែកការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានបងប្អូនផងដែរ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល

សម្រួល៖ ខៀវ យុទ្ធវង្ស