កណ្តុរហិតមីន ឈ្មោះ ម៉ាហ្គាវ៉ា ទទួលមេដាយមាស ក្នុងការបំពេញភារកិច្ចការងារ​ ក្នុងប្រទេសកម្ពុជា

(ភ្នំពេញ) នាថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០ កណ្តុរហិតមីនរបស់អង្គភាពស៊ីម៉ាក់ និងអង្គការ APOPOប៊ែលហ្សិកឈ្មោះម៉ាហ្គាវ៉ា​ (Magawa)​ បានទទួលមេដាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃនៃប្រទេសអង់គ្លេស​ (PDSA)​

ម៉ាហ្គាវ៉ាមានស្នាដៃរុករកឃើញគ្រាប់មីន ចំនួន៣៩គ្រាប់និងគ្រាប់យុទ្ធភណ្ឌ័ មិនទាន់ផ្ទុះចំនួន ២៨គ្រាប់នៅទិសខេត្តសៀមរាបនិងខេត្តព្រះវិហារ។

សូមបញ្ជាក់ផងដែរថា មេដាយមាសនេះបានធ្លាក់មកលើកណ្តុរហិតមីនម៉ាហ្គាវ៉ាជាលើកដំបូងគេដែលមេដាយនេះផ្តល់ឱ្យសត្វដែលលះបង់ដើម្បីភារកិច្ច៕ ដោយ៖ កន ចំណាន ប្រភព៖ អាជ្ញាធរមីន