ពិធី​ប្រកាស​ទទួលស្គាល់​សមាជិក សមាជិកា នៃ​គណៈកម្មាធិការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តកំពង់ឆ្នាំង​

(​កំពង់ឆ្នាំង​)៖ លោក ចាន់ សុ​វុ​ឌ្ឍ សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តា​លស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក ហេង ពិ​ទូ សមាជិក នៃ​គណៈកម្មាធិការ​កណ្តា​លស​ហ​ភាព​សហព័ន្ធ​យុវ​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តកំពង់ឆ្នាំង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ស្រុក​កំពង់ត្រឡាច ដែល​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០​។​

​លោក ហេង ពិ​ទូ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង បាន​សំដែង​នូវ​ការអបអរសាទរ ចំពោះ​បងប្អូន​យុវជន​សមាជិក សមាជិកា​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍​ការងារ​ទទួលបាន​លទ្ធ​ផល​ល្អ​។

​លោក ចាន់ សុ​វុ​ឌ្ឍ សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តា​លស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏បាន​ផ្តាំផ្ញើ​ដល់​យុវជន​ដែលមាន​សមាសភាព ក្នុង​រចនាសម្ព័ន្ធ​សហភាព​សហព័ន្ធ​យុវជន​គ្រប់លំដាប់​ថ្នាក់ ត្រូវខិតខំ​យកចិត្តទុកដាក់​បន្តទៀត​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ អនុវត្ត​តួនាទី​ភារកិច្ច​តាម​គោលការណ៍​ច្បាប់នីតិវិធី និង​បទបញ្ជាផ្ទៃក្នុង ដែល​បានកំណត់​ជាពិសេស​ទាក់ទង​នឹង​ការងារ​យុវជន​។​

​សូមបញ្ជាក់​ជូន​ថា ពិធី​ប្រកាស​នេះ​គឺមាន​ការប្រកាស​សមាជិក សមាជិកា សរុប​ចំនួន ២៥២​រូប ដែលមាន​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ចំនួន ៧២​រូប មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ទាំង​១៣ ចំនួន ១៧៩​រូប និង​ស្រុក​កំពង់ត្រឡាច ចំនួន​១​រូប​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​