លោកជំទាវ​លី វណ្ណា នាំ​អំណោយ​សប្បុរសជន​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១៥០​គ្រួរ​សារ​មកពី​ភូមិ​ចំនួន​១០ ក្នុង​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង !

​សៀមរាប​៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១៥០​គ្រួរ​សារ មកពី​ភូមិ​ចំនួន​១០ ក្នុង​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានទទួល​អំណោយ​ពី​សប្បុរសជន ក្រោម​អធិបតីភាព​លោក​សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង លោក ជំទាវ លី វណ្ណា ទីប្រឹក្សា​ផ្ទាល់​ឯកឧត្តម​តេង ណា​រ៉ុង អគ្គនាយក​សាលា​វេ​ស្ទេ​ី​ន រួម​និង ព្រះសង្ឃ​លោក លោកស្រី​មេភូមិ​, មេឃុំ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា​ឆ្នាំ​២០២០​នេះ នៅ​សាលាសំណាក់​ស្ថិត​ក្នុងភូមិ​ត្រពាំងរុន ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​។

​ក្នុងឱកាស​នោះ​លោកជំទាវ មានប្រសាសន៍ថា អំណោយ​ដ៏​ថ្លៃថ្លា​នេះ បានមកពី​ការចូលរួម​បរិច្ចាគ​របស់​សប្បុរស​ជន​នានា ដើម្បី​យកមក​ចែកជូន​បងប្អូន ក្នុង​គ្រា​ដែល​បងប្អូន​ជួប​ទុក្ខលំបាក​នៅពេលនេះ​។ លោកជំទាវ បន្តថា ថ្វី​ត្បិត​អំណោយ​ទាំងនេះ​មិន​ច្រើន​ក៏ពិតមែន តែ​វា​អាចជួយ​កាត់បន្ថយ​ទុក្ខលំបាក​បាន​មួយរយ​:​ផងដែរ នា​អំឡុងពេល​ជំងឺឆ្លង​កូ​វីដ​-១៩ ។​

​លោក​សូរ ប្លា​តុង អភិបាលស្រុក បាន​នាំ​ប្រសាសន៍​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​ទៀ សីហា​អភិបាលខេត្ត​សៀមរាប ក្នុង​ពិធី​ចែក​អំណោយ​នោះ​ថា ជានិច្ចកាល​ឯកឧត្តម​អភិបាលខេត្ត តែងតែ​គិតគូរ អំពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន ជាពិសេស​ជនក្រីក្រ ជន​ងាយ​រងគ្រោះ ជន​ចាស់ជរា​។ លោក​សូរ ប្លា​តុង ក៏បាន​ផ្តាំ​ផ្ញេ​ី​រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ថែរក្សា សុខភាព តាមរយ​:​ការ​អ​នា​សម័យ ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ដើម្បី​មាន​សុខភាព​ល្អ និង​រស់នៅ​បានយូរ​អង្វែង​។ ត្រូវគោរព​ច្បាប់​ចរាចរណ៍​តាម​ដងផ្លូវ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​នាំគ្នា​ពាក់មួក​សុ​វត្តិភាព​ក្នុងពេល​បើកបរ ត្រូវ​បេ​ី​កបរ​ក្នុង​ល្បឿន​កំណត់​, បើ​ស្រវឹង​កុំ​បើកបរ​។​

​ក្នុងនោះ​អំណោយ​រួមមាន​÷ អង្ករ​, មី , ទឹកត្រី​, ទឹកស៊ីអ៊ីវ​, ទឹកក្រូច និង​ថវិកា​ក្នុង​១​គ្រួរ​សារៗ​ចំនួន ៤​ម៉ឺន​រៀល និង​សម្ភារ​:​មួយចំនួនទៀត​ផងដែ​រ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​